0
 
ភ្នំពេញ​៖​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មក​សួរនាំ​ជុំវិញ​ការ​ ដែល​បក្ខពួក​របស់​ខ្លួន​លួច​យក​ម៉ូតូ​ប្រជាពលរដ្ឋ​១​គ្រឿង​ទៅ​បាត់​បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ ម៉ោង​៣​និង​០០​រសៀល​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ម្តុំ​រោង​ស្នាក់​នៅ​កម្មករ​សំណង់​ ស្ថិត​ក្នុង​ បុរី​ពិភព​ថ្មី​ ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ប៉ុ​សិ៏្ត​រដ្ឋបាល​ដង្កោ​ឃាត់ខ្លួន​មក​សួរនាំ​នោះ​មានឈ្មោះ​ ឈឿ​ន​ ទូ​ ភេទ​ប្រុស​ អាយុ​២៧​ ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​នៅ​តា​ខ្មៅ​ មានស្រុក​កំណើត​នៅ​ភូមិ​ សំ​ឡង​លី​ប​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​

សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥​ ព៌​ណ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BI-5019​ ជា​របស់​ជនសង្ស័យ​។​ ចំណែក​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ ឡាយ​ ម៉ៅ​ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ កម្មការិនី​ មានស្រុក​កំណើត​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​ម៉ាក​សេ​១២៥​ ស៊េរី​០១១​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រៃវែង​1D-7615​។​ ឡាយ​ ម៉ៅ​ ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​គេ​នាំ​គ្នា​ ផឹកស៊ី​នៅ​ក្បែរ​ផ្ទះ​គាត់​ចម្ងាយ​ពី​គ្នា​ប្រហែល​៣០​ម៉ែត្រ​ តែ​ជនសង្ស័យ​ដែល​លួច​ម៉ូតូ​គាត់​ទៅ​បាត់​ នោះ​អត់​ផឹក​ទេ​ឃើញ​តែ​ដើរ​ចុះ​ដើរ​ឡើង​ ស្រាប់តែ​មួយសន្ទុះ​ក៏​ឮ​សម្លេង​គេ​បញ្ឆេះ​ម៉ាស៊ីន​ម៉ូតូ​នៅ​ ពេល​នោះ​ប្តី​គាត់​ក៏​និយាយ​ថា​ អ្នក​បញ្ឆេះ​ម៉ូតូ​ហើយ​ក៏​រត់​ចេញ​ទៅ​មើល​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​ ជិះ​ម៉ូតូ​គាត់​ចេញ​ទៅ​យ៉ាង​លឿន​។​ ពេល​នោះ​កម្មករ​រស់នៅ​ជិតខាង​ក៏​ដេញ​តាមតែ​មិន​ទាន់​។​ បន្ទាប់​មក​ម្នាក់​ដែល​ជិះ​ម៉ូតូ​មក​ជាមួយ​ជនសង្ស័យ​នោះ​ក៏​រក​ជិះ​ម៉ូតូ​ចេញ​ទៅ​តាម​ក្រោយ​តែ​ពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​នគរបាល​ប៉ុ​សិ៏្ត​សួរនាំ​សិន​។​ ​ចំណែក​បុរស​ម្នាក់​ដែល​ពលរដ្ឋ​ចោទ​ថា​ជា​បក្ខពួក​ជនសង្ស័យ​ឌុ​ប​គ្នា​មក​ផឹកស៊ី​នោះ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​បាន​ឌុ​ប​គ្នា​មក​ផឹកស៊ី​នៅ​ទី​នេះ​មាន​គ្នា​៣​នាក់​ស្រី​ម្នាក់​ត្រូវជា​ក្មួយ​ជន​ សង្ស័យ​ដែល​លួច​ម៉ូតូ​គេ​ទៅ​នោះ​ ហើយ​គេ​លួច​ម៉ូតូ​ចេញ​ទៅ​ខ្លួន​អត់​បានដឹង​ទេ​។​

ប្រជាពលរដ្ឋ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ពួក​គាត់​បានឃើញ​ជនសង្ស័យ​មានកូន​សោរ​មួយ​ ចង្កោម​ ហើយ​មុន​ពេល​ជនសង្ស័យ​លួច​គេ​ទៅ​នោះ​ពួក​គាត់​ឃើញ​ជនសង្ស័យ​អង្គុយ​លើ​ម៉ូតូ​គេ​ ១​គ្រឿង​ផ្សេង​ទៀត​ហើយ​ធ្វើ​សកម្មភាព​អង្រុន​ក​ម៉ូតូ​នោះ​ស៊េរី​០១៤​ ក្រោយ​ក៏​ឃើញ​ដើរទៅ​លួច​ ម៉ូតូ​ស៊េរី​០១១​នោះ​ចេញ​ទៅ​បាត់​ដោយ​សុ​វ​តិ្ថ​ភាព​។​ ទោះបីជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះ​ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សួរនាំ​បញ្ហា​នេះ​ ព្រោះ​កាលពី​ល្ងាច​ថ្ងៃ​ទិ​២១​ធ្នូ​ ជនសង្ស័យ​បាន​ទូរស័ព្ទ​ថា​គេ​និង​យក​ម៉ូតូ​មក​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ក៏​ប៉ុន្តែ​ជនសង្ស័យ​អត់​បាន​យក​មក​វិញ​នោះ​ទេ​ ហេតុ​ដូច្នេះ​សមត្ថកិច្ច​កំពុង​សួរនាំ​បក្ខពួក​៕


ប្រភពពី: vow-news

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top