ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានបង្ហាញមុខជនសង្ស័យ៦នាក់ជាសាធារណៈពាក់ព័ន្ធករណីលួចម៉ូតូនិងទទួលផលចោរកម្ម រួមទាំងករណីប្លន់ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ។ ជនសង្ស័យទាំង៦នាក់ រួមមាន ទី១-ឈ្មោះ សយ ខួច ហៅ សុខឡាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៥ ក្រុមទី១៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះ ប៊ុត ស្នា ហៅ ស្នា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះ លេខ៤០ ផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៣-ឈ្មោះ រុណ រ៉ា ហៅ ឆ្លូញ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ លេខ៤០ ផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៤-ឈ្មោះ ហួន ធា ហៅ ធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៥-ឈ្មោះ ពេជ្រ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៦-ឈ្មោះ សៅ សំណាង ហៅ ក្អាត់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួល ផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
លោក អ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា កាលពីវេលាម៉ោង២រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ កម្លាំងនគរបាលប៉ុស្តិ៍ឬស្សីកែវ បានអនុវត្តន៍ តាមដីកាលេខ ៣១៧ ត ព្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ដែលចេញដោយលោក កែវ មុន្នី ចៅក្រមជំនុំជំរះសាលាដំបូង រាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុត ស្នា ហៅ ស្នា ស្នាក់នៅ ផ្ទះជួលលេខ៤០ ផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ចាប់ខ្លួននៅចំណុច ផ្លូវបេតុង ផ្លូវលេខ៤៣០ ក្រុមទី៣ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ពីបទអំពើលួច ប្រព្រឹត្តឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៧៧ ផ្លូវលេខ៤៣០ ក្រុមទី៣១ ភូមិទី៤ សង្កាត់ទួលទំពួងទី២ ខណ្ឌចំការមន ដកហូតម៉ូតូ ០១ គ្រឿង ម៉ាក សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-5372 ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចហើយ ជនសង្ស័យក៏បានឆ្លើយសារភាពថា គេមានបក្ខពួក២នាក់ទៀត ទី១ឈ្មោះ សយ ខួច និង ទី២ឈ្មោះ រុណ រ៉ា ហៅ ឆ្លូញ បានធ្វើសកម្មភាព លួចម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-6244 កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៤ នៅផ្ទះលេខ១១១៦ ផ្លូវបេតុង ក្រុមទី១៤ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ពីជនរងគ្រោះឈ្មោះ វ៉ាន់ ភារិត ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិត ដែលបច្ចុប្បន្នរស់នៅផ្ទះកើតហេតុ ។ លោកអធិការបានបន្តទៀតថា ក្រោយពីទទួលបានការសារភាពបែបនេះ ទើបសមត្ថកិច្ចចេញ ប្រតិបត្តិការចុះស្រាវជ្រាវដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឬស្សីកែវ រហូតឈានទៅដល់ការឃាត់ខ្លួនបានក្រុមជនសង្ស័យជាបន្តបន្ទាប់ ទាំងអស់សរុបចំនួន៦នាក់ ក្នុងនោះ២នាក់ ជាអ្នកទទួលផលចោរកម្ម ៕
ប្រភពពី: vow-news
Home
»
ព័ត៌មានជាតិ
» ជនសង្ស័យលួចម៉ូតូនិងទទួលផលចោរកម្ម៦នាក់ត្រួវនគរបាលខណ្ឌឫស្សីកែវបង្ហាញមុខ(22-12-2014)
Subscribe to:
Post Comments (Atom)
Post a Comment