ការប្រកួតប្រដាល់មិត្តភាពអន្តរជាតិខ្មែរ-ថៃកាលពីថ្ងៃអាទិត្យម្សិលមិញអ្នកលេងឆ្លងដែនថៃសុទ្ធនាំអាវុធធ្ងន់ៗមកជាមួយដើម្បីបំបាក់ជើងខ្លាំងកម្ពុជាដល់ទៅ៤នាក់ និងចាញ់ពិន្ទុតែម្នាក់ប៉ុណ្ណោះនៅសង្វៀនពីរផ្សេងគ្នា។ នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ពេលព្រឹកម៉ោង៨:៣០នាទី អ្នកលេងមាឌល្អិតចិត្តធំ ហ៊ុន ឈុនហេង បានស្គាល់ពាក្យថាចាញ់ជាលើកដំបូងសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ បន្ទាប់ពីជើងខ្លាំងថៃSen Thanong បានទាត់បំបាក់ជើងរបស់ ឈុនហេងឲ្យដួលក្នុងទឹកទី៣។
ទោះយ៉ាងណាគូនេះទទួលបានការគាំទ្រខ្លាំងដោយសារពីរទឹកដំបូងជើងម្ចាស់ស្រុករូបនេះធ្វើវ៉ៃបានល្អ។ អ្នកលេងទម្ងន់ធ្ងន់របស់កម្ពុជា ឌុន រដ្ឋាបានទទួលស្វាគមន៍អ្នកលេងជង្គង់ឥតសំចៃថៃ Va Shai យ៉ាងស្វាហាប់ ប៉ុន្តែត្រូវជើងខ្លាំងឆ្លងដែនថៃរូបនេះទាត់ និងឡើងជង្គង់ស្ទើរសន្លប់ម្តងៗទៅហើយ។ ទោះយ៉ាងណារដ្ឋាអាចតស៊ូរហូតដល់ចប់ទឹកបានដើមចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។ នៅសង្វៀននេះដដែលមានតែអ្នកលេងកណ្តាប់ដៃ ម៉ឺន សុភា ប៉ុណ្ណោះដែលនាំជ័យជម្នះជូនអ្នកគាំទ្រកម្ពុជាដោយបានបំបាក់ជើងខ្លាំងថៃ Than Vallek ដោយពិន្ទុ បន្ទាប់ពីវាយកណ្តាប់ដៃផ្ទួនៗដូចព្យុះទាំង៥ទឹក។ ងាកទៅសង្វៀនបាយ័នឯណោះវិញ ជើងខ្លាំងកម្ពុជាទាំងពីរនាក់សុទ្ធតែទទួលបរាជ័យទាំងអស់។
អ្នកលេងកណ្តាប់ដៃមាឌល្អិត យុគ យក្សផ្លែ ដែលត្រូវបានគេស្គាល់ថាជាប្អូនប្រុសរបស់ យុគ យក្សគីលនោះត្រូវបានកីឡាករថៃ Yuk Yeakplae វាយឲ្យបែកយ៉ាងធំនៅលើថ្ងាស និងត្រូវជង្គង់ផ្ទួនៗទាំង៥ទឹកដែលជាហេតុធ្វើឲ្យរូបគេចាញ់ពិន្ទុកីឡាករថៃ។ចំពោះពុធ ហុចវិញក៏មិនទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរឡើយដោយរូបគេតស៊ូបានត្រឹមតែ៤ទឹកប៉ុណ្ណោះក៏ត្រូវជើងខ្លាំងថៃ Maroy Sitejaypond វាយមួយជង្គង់ឲ្យសន្លប់តែម្តង៕
ហុន ឈុនហេង vs Sen Thanong
ឌុន រដ្ឋា vs Va Shai
ម៉ឺន សុភា vs Than Vallek
យុគ យក្សផ្លែ vs Yuk Yeakplae
ប្រភពពី: vow-news
Subscribe to:
Post Comments (Atom)
Post a Comment