0

រាជធានីភ្នំពេញ ៖​ ផ្ទះឈើ១ខ្នងមានទំហំ ​៤ម៉ែត្រគុណ៨ម៉ែត្រ​ បានត្រូវអគ្គិភ័យ​បានបំផ្លាញទំាងស្រុង ។ ហេតុការណ៍នេះ ​បានកើតឡើងនៅ​ម៉ោង២រសៀលថ្ងៃទី២១​ ធ្នូ ២០១៤ ​នៅក្នុងភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ ។

 យ៉ាងណាក៍ដោយ​អគ្គិភ័យដែលបណ្តាលមកពី​ការឆ្លងចរន្តអគ្គិសនីនេះ ​មិនបណ្តាលឲ្យមាន​មនុស្សណាម្នាក់ស្លាប់​ ឬ របួសនោះទេ ​ហើយក៍មិនមានការ​ឆេះ​រាល​ដាល​ដល់​លំនៅដ្ឋាន​អ្នកជិតខាងនោះដែរ​ ដោយសារផ្ទះកើតហេតុ​​នៅដាច់ឆ្ងាយពីគេ ​និងម្យ៉ាងដោយសារ ​សមត្ថកិច្ចអគ្គិភ័យ​នៃស្នងការដ្ឋាននគរ​បាល​រាជធានី​ភ្នំពេញបាញ់ពន្លត់​ទាន់ពេលវេលា ។

Post a Comment

 
Top