ជនជាតិព្នង២១១គ្រួសារនៅស្រុកកែវសីម៉ាលើកគ្នាប្រឆាំងការរំលោភយកដីពីសំណាក់ក្រុមហ៊ុនឯកជន(21-12-2014)
ខេត្តមណ្ឌលគីរី ៖ បញ្ហាទំនាស់ដីធ្លីនៅតែជាឧបសគ្គមិនចេះចប់មកលើជនជាតិភាគតិច និងបានកំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅបែបធម្មជាតិរបស់ជនជាតិដើមព្នងនៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស ជាពិសេសនៅខេត្តមណ្ឌលគិរី ។
ក្រុមហ៊ុនឯកជននោះត្រូវបានគេអះអាងថា កំពុងឈូសឆាយលើដីចំការវិលជុំ ដីកម្កល់សពដូនតា ដីស្រែតាំងពីដូនតាជាង៤០ហិកតា និងព្រៃសហគមន៍រាប់រយហិកតាជាកម្មសិទ្ធិរបស់ពួកគាត់រាប់រយឆ្នាំមកហើយ។ជនជាតិព្នងចំនួន២១១គ្រូសារគិតចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី២០ ធ្នូ ២០១៤ បានសម្រេចចិត្តតវ៉ាមិនដែលធ្លាប់មានពីមុនមកដើម្បីរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនឯកជនដោយខ្លួនឯងផ្ទាល់ បន្ទាប់ពីពួកគាត់បរាជ័យជាច្រើនដងក្នុងការស្នើឲ្យអាជ្ញាធរជួយ៕
Post a Comment