0
រាជ​ធានី​ភ្នំ​ពេញ ៖ កាលពីរសៀល​​ថ្ងៃទី២០ ​ធ្នូ ​​២០១៤ កំលាំង​​សមត្តកិច្ចនគរបាល​ព្រហ្មទណ្ឌក​ម្រិតស្រាល​ រាជ​​​ធានី​​ភ្នំពេញ ដឹកនាំ​ដោ​យលោក​វរៈសេនីយ៍​ទោ ប៊ុន សត្យា​ ជាប្រធាន​ការិយា​ល័យ​នឹងមាន​ការសម្រប​សម្រួល​ពីសំ​​ណាក់ស្ថាបន័អយ្យ​ការ ​បានឆ្មក់​ទៅចាប់​អ្នកកត់​កន្ទុយ​លេខ​កំប៉ិចកំប៉ុក​នៅ ក្នុ​ងផ្សារ​អូឬស្សី ចំ​នួន​១១នាក់​ មាន​ប្រុស​មានស្រ្តី ​នឹងមាន​ខ្លះអ្នកក​ត់ នឹង​ខ្លះអ្នក​ទៅចាក់​ដែល ​ភាគ​ច្រើន​ពួកគាត់​សុទ្ធ​សឹង​ជាអាជីវ​ករ​លក់​ដូរក្នុង​ផ្សារ ​។ ជាមួយនោះ​ផងដែរ​សមត្តកិច្ច​មានកា​រដក​ហូត​នូវវត្ថុតា​ងមួយ​ចំនួន​ដែល​ពាក់ព័​ន្ធ​ នឹង​ល្បែង​កន្ទុយ​លេខ​ខុសច្បា​ប់​ព្រមទាំង​ប្រាក់រៀល នឹងដុ​ល្លារជា​​ច្រើន ច្រក​ការុងនាំ​ទៅកា​ន់​ស្នងកា​រដ្ឋាន​នគរបាល​រាជ​ធានី​​ភ្នំពេញ ។ ក្រោយ​​ពីឃាត់​ខ្លួនអ្នក​កត់ ​នឹងអ្នក​​លេងកន្ទុយ​លេខ១១​នាក់នោះ​ ត្រូវបាន​សមត្ថ​កិច្ច​​កំពុងធ្វើ​ការ​សាក​សួរ ហើយ​យប់នេះ​នឹងរហូតដ​ល់ថ្ងៃស្អែក​ទំនងពួគ​គេមិនអាច​ទាន់បាន​វិលមកផ្ទះ​វិញទេ ​ព្រោះ​បើតាម​​សមត្តកិច្ចបញ្ជាក់ថា​ទុកចំម្រាញ់​មើលសិន​​ រកឲ្យឃើញ​​ថាតើអ្នកណា​ជាមេកន្ទុយ​លេខ ​ពិតពិត​​ប្រាកដ​នឹងអ្នក​ណាគ្រាន់​តែ​ជាអ្នក​ទៅចាក់​លេងធ​ម្មតា ដើម្បី​ញែក​ឲ្យដាច់​សំរាប់​ដាក់ ​បន្ទុកជន​ត្រូវចោទ​បញ្ជួ​នទៅ​សាលា​ដំបូង​រាជធា​នីភ្នំពេញ ​នឹងអ្នក​មិនត្រូវ​ចោទ​អនុញាតិ​ឲ្យគេ​ បាន​វិលទៅ​ផ្ទះវិញ​ ។ លោកឡេង គឹមស្រុង ប្រធានគណៈកម្មការផ្សារអូឬស្សីបានថ្លែងឲ្យដឹង ថា កន្លងមកលោកធ្លាប់បានហៅក្រុមអាជីវករអ្នកនិយមលេងល្បែងកន្ទុយលេខប្រមាណ៤.៥ តូបនោះទៅធ្វើការណែនាំ នឹងបានឲ្យធ្វើកិច្ចសន្យាច្រើនលើកហើយ រហូតមុនពេលសមត្តកិច្ច នគរបាលព្រហ្មទណ្ឌចុះទៅបង្រ្កាប១ថ្ងៃ លោកក៏បានឲ្យក្រុមសន្តិសុខផ្សារហៅពួកគាត់មកធ្វើ កិច្ចសន្យាម្តងទៀត នឹងបានប្រមានឲ្យបញ្ឍប់មុខរបរកត់កន្ទុយលេខនេះ តែពួកគេមិនព្រមឈប់នៅមានលួចលាក់កត់កន្ទុយលេខនោះធ្វើឲ្យនគរបាលព្រហ្មទណ្ឌចុះទៅចាប់ ។ អាជីវករ​លក់ដូរ​ក្នុងផ្សារ​អូឬស្សីមួយ​​ចំនួនបានពេប​​ជ្រាយ ចំពោះ​ទង្វើរបស់​សមត្តកិច្ចន​គរ​បាល​​ការិយាល័យព្រហ្ម​ទណ្ឌកម្រិត​ស្រាល​រាជធានីភ្នំ​ពេញថា​​រាល់ថ្ងៃបទល្មើស​ចោរលួច​ឆក់ប្លន់​ នឹង​បទមជ្ឍឹម​ជាច្រើន​ទៀត​មិនបញ្ចេញ​សកម្មភាព​​​បង្រ្កាបឲ្យបាន ឃើញ​មានស្នា​ដៃធំធេងទេ បែ​ជាគិតគួ​នឹងយក​ចិត្តទុក​ដាក់រឿង​អ្នក​កត់កន្ទុយ​លេខ​កំប៉ិច​កំប៉ុក​ទៅវិញ ​។ ដូច្នោះ​ពួកគេ​​ចាំមើលទៀតថា ​តើវាសនា​ក្រុមអាជីវករ​ទាំង១១​នាក់នោះ ​មានអ្នកណា​ខ្លះបាន​រងនូវការ​ចោទ ប្រ​កាន់ ​​​ហើយមានអ្នកខ្លះនឹងត្រូវបាន​រួចខ្លួន ?​​ ពេលនេះស៊ីសងយីអ៊ុន ​។

Post a Comment

 
Top