គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបើកប្រតិបតិ្តការត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនមនុស្ស១១នាក់និងថ្នាំញៀនមួយចំនួន(21-12-2014)
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានដឹកដឹកកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យរកអាវុធជាតិផ្ទុះដើម្បីរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានក៏ដូចជារាជធានីភ្នំពេញទាំងមូល ។ ប្រតិបត្តិការនេះចាប់ផ្តើមឡើងតាំងពីម៉ោង ៧ យប់ថ្ងៃទី ២០ ធ្នូ ២០១៤ រហូតមកដល់ម៉ោង៩ យប់ថ្ងៃដដែល នៅចំណុចផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នៅក្នុងប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១១នាក់ និងថ្នាំញៀន រួមជាមួយនិងដែកអក្សទេ និងវត្ថុតាងបទល្មើសមួយចំនួនទៀត។
Post a Comment