0

រាជ​ធានី​ភ្នំ​ពេញ​ ៖ សព​យុវជន​ម្នាក់ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ចង.ក ស្លាប់នៅ​នឹង​របង​មុខផ្ទះប្រជា​ពល​រដ្ឋ​មួយ​​កន្លែង​ បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ៣ ទៀប​ភ្លឺ ថ្ងៃ​ទី ២១ ធ្នូ ២០១៤នេះ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤១០ ខាង​ក្រោយ​ប៉ុស្តិ៍នគរ​បាល​កាកាប ស្ថិត​ក្នុង​ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ សព​យុវជន​ខាង​លើ​មិន​ទាន់​ស្គាល់អត្ត​សញ្ញានោះ​ទេ ហើយ​ក៏មិន​ទាន់ដឹង​ពីមូលហេតុ​នៃការ​ចង​.ក ធ្វើអត្ត​ឃាតបណ្តាល​មក​ពី​រឿង​អ្វីនោះ​ដែរ។ បើតាម​ប្រភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​ដែលនៅ​ក្បែរកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា យុវជន​ខាង​លើ​គេ​តែង​តែ​សង្កេត​ឃើញ​ដើរ​ចុះ​ឡើង​នៅ​ចំណុច​កើត​ហេតុ​។ពេលនេះ​សមត្ថ​កិច្ច​កំពុង​តែ​ធ្វើការពិនិត្យ​ សាក​សព​ដើម្បី​ដឹង​ថា សព​យុវជន​ខាង​លើ​ស្លាប់ដោយ​សារ​មូល​ហេតុ​អ្វី​ឱ្យ​ប្រាកដ ? ដោយ​ចង.ក​ធ្វើ​អត្ត​ឃាត ឬ​ជា​ករណី​ឃាតកម្ម ។

Post a Comment

 
Top