0
កាលពីពេលថ្មីៗនេះ ពិភពអេឡិចត្រូនិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានការ លេចធ្លាយរូបរាង Smartphone របស់ក្រុមហ៊ុន Samsung គឺ Galaxy S6 ពេញបណ្តាញ អិនធើណេត។ រូបថតរបស់ Galaxy S6 ដែលបាន លេចធ្លាយ នោះមានប្រភពពីវេបសាយ Toptienmobiel របស់ប្រទេស Dutch ដោយបាននិយាយថា រូបភាពខាងក្រោមនេះ គឺជារូបភាព គំរូរបស់ Galaxy S6។


តាមប្រភពពត៌មានមួយបានអោយដឹងថា Galaxy S6 នឹងត្រូវក្រុមហ៊ុន Samsung ផលិតរួចរាល់នៅខែមេសា ខាងមុខ ហើយនឹងត្រៀមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពណ៌ Mobile World Congress នៅខែឧសភា ខាងមុខផងដែរ។ តាមពត៌មានចចាមអារាមបាន អោយដឹងថា Galaxy S6 នឹងមានអេក្រង់ទំហំ 5.5-inch QHD ដែលមានគែមទូរស័ព្ទ យ៉ាងស្តើង និងដំណើរការដោយបបច្ចេកវិទ្យា 64-bit Octa Core ជាមួយបន្ទះឈីប Exynos។ Galaxy S6 ថ្មីនេះ នឹងត្រូវ រចនាឡើងពីលោហៈធាតុដូច Galaxy Alpha ដែរ ចំនែកឯកាមេរ៉ាវិញមានកំរិត 20MP។

Post a Comment

 
Top