0

ក្មេងប្រុសអាយុ១២ឆ្នាំ ម្នាក់រងរបួសធ្ងន់ ដោយសារតែ មិត្តរួមថ្នាក់ ទាញចង្កឹះ ចាក់ធ្លាយបំពង់ក គួរអោយរន្ធត់។ ហេតុការណ៍នេះបានកើតឡើង ក្រោយពេលដែល ក្មេងប្រុស រងគ្រោះឈ្មោះ Jun Chia ដើរទៅទិញ spaghetti ហើយក៍បាន ជ្រុលទៅជាន់ ឡានបញ្ជារ របស់មិត្តរួមថ្នាក់ របស់ខ្លួន។ ក្រោយពីជាន់ ឡានបញ្ជារនោះហើយ បានធ្វើអោយ ក្មេងប្រុសដែល ជាជនដៃដល់ ខឹងយ៉ាងខ្លាំង ក៍ចាប់ Jun Chia ផ្តួល ទៅនឹងដី រួចទាញ ចង្កឹះ អ៊ីណុក ចាក់បំពង់ក ធ្លាយទៅក្រោយតែម្តង។ ភ្លាមៗនោះ សន្តិសុខ សាលា បានទូរសព្ទ័ ហៅរថយន្តសង្គ្រោះ ជាបន្ទាន់ ព្រោះថា Jun Chia មានរបួសធ្ងន់ធ្ងរ រហូតដល់ធ្លាយបំពង់ក។ គួរបញ្ជាក់ផងដែរថា ក្រោយពេល ដែល បញ្ជូនក្មេងប្រុស រងគ្រោះទៅកាន់មន្ទីពេទ្យ ក្រុមគ្រូពេទ្យ បានធ្វើការ ថត X-ray ហើយសំណាងល្អណាស់ដែល ចង្កឹះនេះ មិនបានប៉ះពាល់ ដល់ឆ្អឹងក របស់គេ។ ពេលនេះ Jun Chia បានរួចផុតពីសេចក្តី ស្លាប់ក្រោយពេល វះកាត់រួចរាល់ជាស្ថាពរ៕

Post a Comment

 
Top