ត្បូងឃ្មុំ៖ ស្ត្រីខ្មែរអ៊ិស្លាមម្នាក់បានស្លាប់ភ្លាមៗ និង៤នាក់ទៀតបានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៏ បង្កឡើងដោយរថយន្តម៉ាកឡិចស៊ីសRX300 មួយគ្រឿង បើកលឿនក្រឡាប់។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ក្នុងភូមិសើយពីរ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នាយការិយាល័យចរាចរផ្លូវគោកខេត្ត លោកវរសេនីយ៍ត្រី សូ សារ៉ាត ប្រាប់ឲ្យដឹងថា ស្ត្រីដែលស្លាប់នោះឈ្មោះ សា ស្រីហ្វះ អាយុ៥០ឆ្នាំ និងអ្នករងរបួសធ្ងន់ចំនួន៤នាក់ទៀត មាន១.ឈ្មោះ រំ លីហ្វៃសល់ ភេទប្រុស អាយុ២៨ឆ្នាំ ជាខ្មែរអ៊ិស្លាម និងជាអ្នកបើកបរ រស់នៅភូមិទី២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ២.ឈ្មោះស្មាន រំលី ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាឪពុក ៣.ឈ្មោះស្លេះ ម៉ានណាស៊ីហ្វី ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាក្មួយ ៤-.ឈ្មោះ គ្រី យ៉ាពៃទី ភេទស្រី អាយុ៦ឆ្នាំ ជាក្មួយ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។ លោកបានឲ្យដឹងបន្ថែមថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-1583 មួយគ្រឿង បានបើកបរពីកើតមកលិច តាមបណ្តោយផ្លូវលំ ខណៈពេលមកដល់ត្រង់ភូមិសើយពីរ ឃុំប៉ើស២ ចំណុចផ្លូវដែលកំពុងស្ថាបនា ហើយរអិល គួបផ្សំនឹងរថយន្តប្រើប្រាស់ល្បឿនលឿនផងនោះ ពេលចាប់ហ្រាំ្វងក៏រអិលធ្លាក់ចេញពីផ្លូវក្រឡាប់តែម្តង បណ្តាលឲ្យម្តាយរបស់អ្នកបើកបររថយន្តស្លាប់ភ្លាមៗ និង ៤នាក់ទៀត ដែលជាគេស្គាល់ថាជាឪពុក និងក្មួយៗនោះ បានរងរបួសធ្ងន់។
ក្រោយពីកើតហេតុភ្លាម ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នា មកជួយគាស់យកជនរងគ្រោះមកក្រៅ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ចំណែករថយន្តត្រូវបាន សមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ៕
ប្រភព:vow-news
Subscribe to:
Post Comments (Atom)
Post a Comment