ចិន៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទចោរកម្មលួចខោអាវក្នុងស្រីៗជាង ២,០០០ឈុត ដោយខោអាវក្នុងទាំង នោះត្រូវ បានបុគ្គលិកថែទាំអាគារប្រទះឃើញនៅលើពិដានត្រង់បំពុង អគ្គីភ័យនៅក្នុងអាគារ Apartment មួយក្នុងទីក្រុង Yulin ខេត្ត Guangxi Zhuang ប្រទេសចិន។
បុរសជាចោររោគចិត្តនោះមានឈ្មោះ Tang អាយុ៣០ឆ្នាំប្លាយ រស់នៅអាគារខាងលើ ហើយគាត់បានប្រើសោរម៉្យាង ចាក់ចូលបន្ទប់អ្នករស់នៅម្តុំនោះប្រមាណ៧៥០ផ្ទះ ដើម្បីចូលរួមខោអាវទ្រនាប់ស្រីៗ នេះបើយោងតាមប្រភព ពត៌មាន iFeng News។ ប៉ូលីសបានរាយការណ៍អោយដឹងថា ជនល្មើស Tang បានលួចខោទ្រនាប់អាវទ្រនាប់ស្រី តាមអាគារ ផ្សេងៗបានយ៉ាងច្រើនពាន់ឈុត ហើយយកខោអាវទ្រនាប់ទាំងនោះទៅលាក់ នៅលើពិដានអាគារ។
នៅចំពោះមុខប៉ូលីស ចោររោគចិត្តនោះបានសារភាពថា គាត់មានបញ្ហាសតិអារម្មណ៍តាំងពី គាត់នៅតូចម្ល៉េះ ហើយលោក មិនដឹងថា លោកញៀននឹងការលួចខោអាវទ្រនាប់ស្រីៗតាំងពី ពេលណាឡើយ។
Subscribe to:
Post Comments (Atom)
Post a Comment