ពេលប៉ូលីសទៅដល់កន្លែងកើតហេតុ នារីអ្នកបើកឡាននោះបានរត់គេចខ្លួនបាត់ស្រមោល ហើយម្ចាស់ឡាននោះបាន ចេញមុខសងថ្លៃខូចខាតទាំងអស់។ ម្ចាស់ឡាននោះបានអោយដឹងផងដែរថា គាត់មិនបញ្ចូនរថយន្តនោះទៅជួសជុល នៅប្រទេសអាឡឺម៉ង់វិញទេ ព្រោះគាត់ចាំសន្សំលុយទិញរថយន្ត Bugatti ដែលជារថយន្តលឿនជាងគេលើពិភពលោក តែម្តង។ បណ្ណ័បើកបររបស់បុរសជាម្ចាស់ឡាន Porsche នោះត្រូវបានប៉ូលីសព្យួរបណ្ណ័បើកបរមួយរយៈ ហើយ ករណីនេះប៉ូលីសនៅតែបន្តស៊ើបអង្កេតដែរ។
ស៊យធំប៉ារយ! ស្រីស្អាតខ្ចីឡាន Porsche តំលៃរាប់លានដុល្លារ របស់មិត្តភក្តិ បើកបុក ដើមឈើខ្ទេចគ្មានសល់
ចិន៖ រថយន្តដ៏ទំនើបថ្មីស្រឡាងមួយគ្រឿងម៉ាក Porsche 918 Spyder ដែលមានតំលៃ រហូតដល់ ១៥លានយ៉ន (ប្រហែល ២.៤លានដុល្លារ) បានបើកបុកដើមឈើនៅតាមដង ផ្លូវខ្ទេចមុខយ៉ាងខ្លាំង កាលពីថ្ងៃទី១៨ កន្លងទៅ នៅក្នុងសង្កាត់ Xintiandi ទីក្រុងសៀងហៃ ប្រទេសចិន។
យោងតាមប្រភពពត៌មានបានអោយដឹងថា នារីម្នាក់បានខ្ចីឡានមិត្តភក្តិ ដើម្បីធ្វើតេស្តសាក ល្បងល្បឿនរបស់ឡាន ប៉ុន្តែចៃដន្យនារីនោះច្រលំជាន់ហ្គាស្មានថាហ្វ្រាំង ក៏បានបន្ថែមល្បឿនធ្វើអោយឡានបាត់បង់ម្ចាស់កាល រួចក៏បុក ដើមឈើ នៅតាមដងផ្លូវតែម្តង។

Post a Comment