សិស្សស្រី៣នាក់ជិះម៉ូតូចេញពីសាលា ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បាក់ជើងម្នាក់
ខេត្តកំពង់ស្ពឺ ៖ សិស្សសាលាម្នាក់បាក់ជើង និង៣នាក់ទៀតរងរបួសធ្ងន់-ស្រាល បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាមួយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៩ និង១៥នាទីព្រឹកថ្ងៃទី២០ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះមាន ស្រីណា អាយុ១៥ឆ្នាំ ២-ឈ្មោះផែន សុវណ្ណរក្សា អាយុ១៣ឆ្នាំ និង៣-ឈ្មោះខាន់ ណារិន អាយុ១៣ឆ្នាំ អ្នកទាំង៣នាក់ជាសិស្សថ្នាក់ទី៩នៃអនុវិទ្យាល័យទីរួមខេត្ត ។ចំណែកឯភាគីម្ខាងទៀតឈ្មោះចាន់ ញាណឃឹម ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
តាមការរៀបរាប់របស់ឈ្មោះផែន សុវណ្ណរក្សា បានឱ្យដឹងថា ពួកគេទាំង៣នាក់ទើបចេញពីសាលារៀនដោយជិះម៉ូតូតាមផ្លូវបេតុងខាងលើ ដើម្បីត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ C125មួយគ្រឿងជិះម្នាក់ឯងមកបុកពួកគេចំពីចំហៀងពេញមួយទំហឹង បណ្តាលឱ្យដួលរងរបួសទាំងខាងសង ។
ប្រភពពី: កោះសន្តិភាព
Post a Comment