0
បុរស​ម្នាក់​បាន​ប្រមូល​រថយន្ត​​ស៊េរី​ចាស់​ៗ​​ផលិត​​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត DMC (DeLorean Motor Company) និង​ធ្លាប់​ត្រូវ​បាន​យក​មក​ថត​កុន​ Hollywood កាល​ពី​បួន​ដប់​ឆ្នាំ​មុន​ មក​ច្នៃ​​​ទៅ​ជា​រថយន្ត​​ប្លែក​ៗ​ដែល​មើល​ទៅ​ពិត​ជា​អស្ចារ្យ​។


បុរស​ម្នាក់​ដែល​បាន​កែ​ច្នៃ​រថយន្ត​​ DeLorean ដែល​ធ្វើ​ពី​​ដែក​ថែប​​​ ទៅ​ជា​រថយន្ត​ចម្លែក​ៗ​ទាំង​នោះ​ឈ្មោះ Rich Weissensel។ Rich Weissensel បាន​កែ​ច្នៃ​រថយន្ត DeLorean ទៅ​ជា​រថយន្ត​ Limousine រថយន្ត​យក្ស (Monster Truck) និង​រថយន្ត​​ប្រើ​កម្លាំង​ខ្យល់​ (Hovercraft) ដែល​រថយន្ត​ទាំង​នោះ​សុទ្ធ​តែ​មាន​ទ្វារ​បើក​សំកាំង​ដូច​ស្លាប​សត្វ​អញ្ចឹង។ ​​ចំពោះ​រថយន្ត​យក្ស​ដែល Rich Weissensel ​បាន​កែ​ច្នៃ​​ និង​តែង​តែ​បើក​បរ​ជា​ញឹក​ញាប់​ជាង​គេ​នោះ​មាន​ល្បឿន​រហូត​ដល់​ទៅ ១៤២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯ​ណោះ​៕




ប្រភពពី: Sabay

Post a Comment

 
Top