0
កាល​ពី​ឆ្នាំ ​២០១៣ ​​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក ​និង​អគ្គិសនី​​ពី​តំបន់​អាស៊ាន​​គឺ​មាន​រង្វង់​ទឹកប្រាក់​​ជិត​ ៣០០ ​ពាន់​លាន​ដុល្លារ​អាមេរិក។ ​​នេះ​បើ​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (ITC)។ ​​​​​ប្រទេស​ដែល​​ផ្ដោត​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក​ជា​ចម្បង​ទាំង​នោះ​រួម​មាន​ ម៉ាឡេស៊ី ​ហ្វីលីពីន ​​សិង្ហបុរី ​និង​វៀតណាម។


ការ​នាំ​ចេញ​​របស់​ប្រទេស​ទាំង​ ៦ ​ខាងក្រោម​គឺ​ស្ទើរ​ស្មើ​នឹង​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក​ទាំង​មូល​របស់​អាស៊ាន។ ​​សិង្ហបុរី​ជា​ប្រទេស​នាំ​មុខ​គេ​ខាង​នាំ​ចេញ​លើ​វិស័យ​នេះ​ ​​សក្តិសម​​ជា​ប្រទេស​ដែល​មាន​កំពង់​ផែ​អន្តរជាតិ​​ធំ​បំផុត​ក្នុង​តំបន់​ក៏​ដូចជា​ទីប្រជុំ​នៃ​ជំនួញ។ ​​​​បន្ទាប់​ពី​សិង្ហបុរី​មក​ ​ម៉ាឡេស៊ី​ក៏​​ជា​ប្រទេស​នាំ​ចេញ​ធំ​មិន​ធម្មតា​ដែរ​ ​ខណៈ​ដែល​វៀតណាម​ជា​ប្រទេស​ដែល​រីកចម្រើន​ខ្លាំង​ជាង​គេ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​ បន្ទាប់​ពី​ក្រុមហ៊ុន​​លំដាប់​អន្តរជាតិ​​ដូចជា Samsung ​​និង​ Intel ​ជា​ដើម​បាន​ចូល​ទៅ​សាងសង់​រោងចក្រ​​នៅ​ទី​នោះ។​

បញ្ជាក់៖​ ​ពីរ​ភាគ​បី​នៃ​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក​របស់​អាស៊ាន​​ជា​​គ្រឿង​អេឡិចត្រូនិក​ដែល​​យក​មក​ដំឡើង​ ហើយ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ (មិន​ប្រើ​វត្ថុ​ធាតុ​ដើម​ផលិត​ក្នុង​ប្រទេស​ទាំង​នោះ​ឡើយ) ​មាន​ន័យ​ថា ​​ក្រុមហ៊ុន​ធំៗ​គ្រាន់​តែ​ជួល​កម្លាំង​ពលកម្ម​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ៕

ប្រភពពី:Sabay

Post a Comment

 
Top