ក្រុមចម្រៀង CSM Boy និង CSM Girl នៃក្រុមបង្ហាញម៉ូដ Cambodia Super Modal ដែលបានបង្កើតបានជិត ១ ឆ្នាំ ហើយនោះ នៅតែមានទីផ្សារគួរសម បើទោះបីជាក្រុមមួយនេះ មិនទាន់មានបទចម្រៀងផ្ទាល់ខ្លួនក៏ដោយ ។ កញ្ញា ឌូង ហ្សូរីម៉ា ដែលមានប្អូនស្រីបង្កើត កញ្ញា ឌួង ហ្សូរីដា និង ជាប្រធានក្រុមចម្រៀងនេះបានឲ្យ Sabay ដឹងថា បច្ចុប្បន្នក្រុម CSM Boy និង CSM Girl ច្រៀងតែបទគេប៉ុណ្ណោះ តែទៅថ្ងៃអនាគត ក្រុមរបស់ខ្លួន មានគម្រោងផលិតបទចម្រៀងផ្ទាល់ខ្លួន ប៉ុន្តែ មិនទាន់ដឹងអំពីពេលវេលាជាក់លាក់។
ហ្សូរីម៉ា បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមរបស់ខ្លួនមានទីផ្សារច្រើនគួរសម ទាំងការច្រៀងនៅតាមបណ្ដាស្ថានីយទូរទស្សន៍នានា ក៏ដូចជាច្រៀងនៅ តាមអាពាហ៍ពិពាហ៍ និង តាមការប្រគំតន្ត្រីក្រុមហ៊ុនផ្សេងៗ។ ការដែលនាំឲ្យក្រុម CSM Boy និង CSM Girl ដែលធ្លាប់តែជាតារាសម្ដែងនិងធ្វើពិធីករ ពិធីការិនី មកចាប់អាជីពច្រៀង អាចឈរជើងច្រៀងបានហើយមានទីផ្សារជាបន្តបន្ទាប់នោះ ត្រូវបាន កញ្ញា ឌូង ហ្សូរីម៉ាបញ្ជាក់ប្រាប់ថា ក៏ព្រោះតែក្រុមរបស់ខ្លួនសុទ្ធតែជាតារាល្បីៗស្រាប់ ដូចនេះអ្នករៀបចំកម្មវិធីសិល្បៈសុទ្ធតែបានស្គាល់ អញ្ចឹងឲ្យតែច្រៀងបានមិនខ្វះទីផ្សារឡើយ។
ហ្សូរីម៉ា បានលើកឡើងថា មានពេលខ្លះដោយសារតែកម្មវិធីជាន់គ្នាច្រើនពេក ក្រុមរបស់ខ្លួនត្រូវបង្ខំចិត្តបោះបង់ចោលខ្លះ ព្រោះមិនមានពេលគ្រប់គ្រាន់ឡើយ។ ម្យ៉ាងទៀតសមាជិកទាំងអស់មិនមែន មានតែការងារច្រៀងមួយមុខឡើយ ទាំងការសម្ដែង ការដើរម៉ូដ និង ធ្វើពិធីករ ពិធីការិនី គឺដើរទន្ទឹមគ្នាមួយថ្ងៃៗម្នាក់ៗសុទ្ធតែមមាញឹក។ ប្អូនស្រីបង្កើតរបស់ កញ្ញា ឌួង ហ្សូរីដា ម្នាក់នេះបន្តជាចុងក្រោយថា មិនដឹងថា ទៅថ្ងៃអនាគតក្រុម CSM Boy និង CSM Girl ធ្វើបានកម្រិតណានោះទេ តែក្រុមរបស់ខ្លួននឹងខិតខំប្រឹងបន្ថែមទៀតដើម្បីជាចំណីអារម្មណ៍ទស្សនិកជន៕
ប្រភពពី:sabay
Subscribe to:
Post Comments (Atom)
Post a Comment