0

ព្រះសីហនុ៖ ម៉ោង ០៥៖០០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ២០១៤ នៅចំណុចភ្នំខៀវ ស្ថិតក្នុងក្រុម១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។ មានករណីអគ្គិភ័យឆាបឆេះផ្ទះអស់១ខ្នង ដែលមានមនុស្សរស់នៅចំនួន២គ្រួសារ ដោយគ្រួសារទី១៖ ផ្នែកខាងមុខ ម្ចាស់ឈ្មោះ គង់ ចិន្តា ភេទស្រី, គ្រួសារទី២៖ ផ្នែកខាងក្រោយឈ្មោះ កោ នាងលី ភេទ ស្រី មានសមាជិករស់នៅចំនួន០៦នាក់ បណ្តាលឲ្យស្លាប់ក្មេងចំនួន២នាក់៖ ១.ឈ្មោះ ស៊ីថា ភេទប្រុស អាយុ៩ឆ្នាំ ២.ឈ្មោះ ចូវ សឺ ភេទស្រី អាយុ ៧ឆ្នាំ និងខូចខាតម៉ូតូ ១គ្រឿង -ទូរទស្សចំនួន៤គ្រឿង និងសម្ភារៈមួយចំនួន។ ករណីឆេះនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន០៣គ្រឿង មូលហេតុបណ្តាលឲ្យឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវ៕


 ប្រភពពី:khmer-note

Post a Comment

 
Top