0


ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដែលបង្ក ឡើងដោយរថយន្ដតាក់ស៊ី កាមរីឆ្លាមបាន បើកជែង រួចទៅព្រលះរថយន្ដ សាំយ៉ុងនៅពី មុខបញ្ច្រាសទិសគ្នា បណ្ដាលឱ្យមនុស្ស៩នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានទាំងជន ជាតិចិន ៣នាក់ផងដែរ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ធ្វើការសង្គ្រោះ បន្ទាន់ ។

គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ អ្នកបើករថយន្ដរត់តាក់ស៊ី មានការធ្វេស ប្រហែសពេលបើក រថយន្ដ ប្រជែងនោះ បាន កើតឡើងកាល ពីវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំ រោង ខណ្ឌព្រែកព្នៅ បង្កឱ្យមានការ ចោម រោមមើល ជាច្រើនពីសំណាក់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ ។

យោងតាមមន្ដ្រីនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានបញ្ជាក់ ថា ជនរងគ្រោះទាំង៩នាក់ អ្នករងរបួសធ្ងន់ ៥នាក់ ក្នុងនោះមានស្ដ្រីជនជាតិចិនម្នាក់និង រងរបួសស្រាល៤នាក់ ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា មុន ពេលកើតហេតុ រថយន្ដកាមរីឆ្លាម ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-9129 បើកដោយបុរសម្នាក់ និងអ្នកជិះនៅក្នុង រថយន្ដ ៤នាក់ មានស្រី៣នាក់ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែបានប្រជែងរថយន្ដមួយ គ្រឿងនៅ ពីមុខ ក៏ជ្រុលទៅបុករថយន្ដស្ដារិក ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-6038 ធ្វើដំណើរបញ្ច្រាសទិសគ្នា ។ រថយន្ដស្ដារិក មានអ្នកបើកនិង អ្នករួមដំណើរដោយ ស្ដ្រីជន ជាតិចិន ទាំងអស់៤នាក់ ។

មន្ដ្រីនគរបាលចរាចរណ៍ បានបញ្ជាក់ទៀត ថា ក្រោយពីរថយន្ដទាំងពីរ បុកគ្នាពេញមួយ ទំហឹង បណ្ដាល ឱ្យអ្នកជិះនៅក្នុងរថយន្ដកាមរី ឆ្លាម ចំនួន៤នាក់រងរបួសធ្ងន់ ខណៈដែលអ្នក បើកបររងរបួសស្រាល រីឯអ្នកជិះនៅក្នុង រថយន្ដស្ដារិក ស្ដ្រីជនជាតិចិនម្នាក់រងរបួស ធ្ងន់និង៣នាក់ផ្សេងទៀត រួមទាំងអ្នកបើក បររងរបួសស្រាល ។

សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើត ហេតុបានឱ្យដឹងថា ក្រោយពីបើករថយន្ដបង្ក គ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើករថយន្ដ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា ឈ្មោះ ឡោ សារ៉ាវុធ អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិ ថ្នល់បែក ឃុំថ្នល់បែក ស្រុកចំការលើ បាន ព្យាយាមបើកទ្វាររត់គេចខ្លួន តែត្រូវសមត្ថ កិច្ចឃាត់ភ្លាមៗ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានបញ្ជាក់ថា អ្នកបើករថយន្ដស្ដា រិក ឈ្មោះហុក ឆើត អាយុ៧១ឆ្នាំ ស្នាក់នៅ ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ។ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោកសែម គន្ធា បានឱ្យដឹង ថា ជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំង នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើ ការសង្គ្រោះ ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់ ពីអត្ដសញ្ញាណរបស់ពួកគេនៅឡើយទេ ដោយ រង់ចាំការសួរនាំបន្ដទៀត ។

លោកសែម គន្ធា បានបញ្ជាក់ថា រថយន្ដ ទាំងពីរគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ លោកបានស្ទូចយកទៅរក្សាទុក នៅការិយា ល័យចរាចរណ៍ រង់ចាំដោះស្រាយបន្ដទៀត ៕



ប្រភពពី:ដើមអម្ពិល

Post a Comment

 
Top