រថយន្តហុងដាឌីអូស៊ី បើករេចង្កូតបុកបង្គោលភ្លើងរងការខូចខាត តែអ្នកបើកបរមិនមានគ្រោះថ្នាក់
រាជធានីភ្នំពេញ ៖ រថយន្តហុងដាអូឌីស៊ី មួយគ្រឿងបានរេចង្កូតទៅបុកបង្គោលភ្លើងបណ្តាលរងការខូចខាតតិចតួច ចំណែកឯរថយន្តវិញបែកពោងការពារសុវត្ថិភាពទាំងពីរនិងបាក់កាងខាងមុខ តែសំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៧ ធ្នូ ២០១៤ នៅចំណុចមុខសណ្ឋាគារអាស៊ី តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហុងដាអូឌីស៊ី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2F-6954 បើកបរដោយបុរសម្នាក់ដោយធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅ ត្បូង ខណៈមកដល់ចំណុចមុខសណ្ឋាគារអាស៊ីមិនដឹងជាយ៉ាងម៉េច រថយន្តក៏បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យរងការខូចខាតតិចតួច ចំណែកឯរថយន្តវិញបែកពោងការពារសុវត្ថិភាពទាំងពីរនិងបាក់កាងខាងមុខ តែសំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់ ។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅកាន់ការិយាល័យចរាចរនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ប្រភពពី:កោះសន្តិភាព
Post a Comment