0


ភ្នំពេញ ៖ មួយ​រយះពេល​ខ្លី​មក​នេះ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ ជាពិសេស​ភូមិសាស្ត្រ សង្កាត់​បឹងទំពុន និង​សង្កាត់​ស្ទឹងមានជ័យ គេ​សង្គេត​ឃើញ​មាន​អំពី​បាញ់ ឆក់ ប្លន់​ប្រដាប់អាវុធ​នៅតែ បន្ត​កើត​ហេតុ​ជារឿយៗ ស្របពេល​ដែល​លោក​តេង ស៊ីណូ អតីត​អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ ដែល​ត្រូវបាន​ផ្លាស់​តំណែង​ឡើង​មក​កាន់​ជា​អធិការនគរបាល​ខណ្ឌ​មានជ័យ កាលពី​ពេល​ថ្មីៗ ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​២១ និង ០០​នាទី​កាល​យប់​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ មាន​ករណី​ប្លន់ ប្រដាប់អាវុធ​មួយ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ស្គុប​ពី ស៊េរី​ឆ្នាំ ២០១៤ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-0035 ពី​នារី​ម្នាក់​មាន​ឈ្មោះ​វីន សាវ​នី អាយុ​៣១​ឆ្នាំ ភេទ​ស្រី ស្នាក់​នៅ​ជិត​កន្លែងកើតហេតុ បានសម្រេច​ដោយ​សុវត្ថិភាព​។ និង​២​ករណី​ទៀត ដែល​ករណី​ទី​មួយ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៥​នាក់ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គុប​ពី ស៊េរី​ឆ្នាំ​២០១៤​ពី​ស្ត្រី​២ នាក់​រួម​ជាមួយ​ក្មេង​ម្នាក់ បានសម្រេច កាលពី​វេលា​ម៉ោង ២០ និង ៣០​នាទី​យប់ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ និង​ករណី​ទី​២​ជនសង្ស័យ មួយក្រុម​មាន​គ្នា​៥​ទៅ ៦​នាក់​ធ្វើ សកម្មភាព​វាយ ដោយ​ដៃ​ប្លន់​យក​ម៉ូតូ ពី​យុវជន​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព​នៅ​ចំណុច ក្រោម​ស្ពាន​អាកាស ស្ទឹងមានជ័យ ស្ថិតក្នុង​ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹងមានជ័យ បានសម្រេច​ដោយ​សុវត្ថិភាព និង​ករណី ទី​២ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ។​

សូមបញ្ជាក់​ថា ចំពោះ​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ខាងលើ កន្លងមក​រហូត​មក​ទល់​បច្ចុប្បន្ន អំពើ បាញ់ ឆក់ ប្លន់ និង​អំ​ពោះ​អសន្តិសុខ​ផ្សេងៗ សម្រាប់​ភូមិសាស្ត្រ​ខណ្ឌ​មួយ​នេះ​នៅតែ​បន្ត​កើតមាន​ជា រឿ​យៗ ជា​ពិសេស​ស្រប​ពេល​ដែល​លោក​តេង ស៊ីណូ​អធិការនគរបា​លខ​ណ្ឌ​មានជ័យ​ថ្មី​ដែល​ផ្លាស់​ពី អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ ឡើង​មក​កាន់​ដំ​ណែ​ក​បាន​ជាង​២​អាទិ​ត្រ​នោះ គឺ​លោក​នៅ បណ្តោយ​អោយ​ករណី​ទាំងអស់​នេះ​កើតមាន​ជា បន្តបន្ទាប់ ហាក់ជា​លោក​អធិការ​គ្មាន​ចំណាត់ការ ឬ​វិធានការ​ល្អ​ណាមួយ ក្នុង​ទប់ស្កាត់​បទល្មើស​កុំអោយ​កើតមាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស​ការ ដាក់​កម្លាំង​ពង្រាយ​តាម បណ្តា​គោលដៅ​នានា គឺ​នៅ​មិនទាន់​មាន​របៀបរៀបរយ​ល្អ ជាក់ស្តែង​ដូចជា ករណី​ប្លន់​កាលពី​យប់​ថ្ងៃ ទី​២២ ថ្មីៗ គឺ​គេ​មិនបាន ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ ទាន់​ពេលវេលា​នោះ​ទេ ទុក​អោយ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​តែ​ម្នាក់ឯង​ទាំង​មាន​ការ​ភិន​ភ័យ និង តក់ស្លុត​នៅក្នុង​ខ្លូន​រក​ពាក្យ​អ្វី​ថ្លែង​មិន​ចេញ ។​

ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នក​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ទាំងអស់​បាន​សំណូមពរ អោយ​លោក​អធិការ​តេង ស៊ីណូ មេត្តា​បង្កើន​ការ​ដាក់​ពង្រាយ​កម្លាំង​អោយបាន​តឹងរឹង​ក្នុង​មូលដ្ឋាន ក្នុង​ការការពារ សន្តិសុខ​សុវត្ថិភាព​ជូន​ពួកគាត់ និង​គួរ​មាន​វិធានការ​ណាមួយ​ក្នុង​ការទប់ស្កាត់​បទ ល្មើស​ក៏ដូចជា អំពើ​អសន្តិសុខ​ផ្សេងៗ កាប់ ចាក់ ក្មេង​ទំនើង និង​អ្វី​ដែល​ជា​ការ​ក​ត់​កម្គាល់​នោះគឹ ល្បែង​កន្ទុយលេខ​មួយចំនួនធំ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ដែល លោក​អធិការ​មិនទាន់មាន​ចំណាត់ ការ​ដើម្បី​បង្ក្រាប​បទល្មើស​ទាំងអស់​នេះ​នៅឡើយ ឬ​មួយ​ក៏​លោក អធិការ​មិន​ហ៊ាន​បង្ក្រាប​ព្រោះតែ ទទួលបាន​លាភ​សកា​រះ​បន្តិចបន្តួច ពី​ក្រុម​អ្នករកស៊ី​ល្បែង​កន្ទុយលេខ​ទាំងនោះ​.?



ប្រភព:yobminh

Post a Comment

 
Top