0
បន្ទាយ​មានជ័យ៖ ម៉ាស៊ីន​​សម្រាប់​ច្រូត​ស្រូវ​១​គ្រឿង​ត្រូវ​បានឆ្លងចរន្តអគ្គិសនី ឆាបឆេះ ខណៈ​​​​កំពុង​បង្ហូរ​​គ្រាប់ស្រូវ​​ចេញពី​​ម៉ាស៊ីន​ចូល​​បាវ ​​បង្កឱ្យ​​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០​​២​រសៀល​ថ្ងៃ​ទី​២១ ​ខែធ្នូ ​ស្ថិតនៅ​ចំណុចវាល​ស្រែ​​ក្នុង​ភូមិ​​បឹង​សិលា ឃុំ​សិង្ហា ស្រុក​​អូរ​​ជ្រៅ ខេត្ត​បន្ទាយ​មានជ័​យ។

​ប្រភព​បាន​​ឱ្យ​​ដឹង​ថា​ ​ម្ចាស់​​ស្រែ​​ត្រូវ​​បាន​គេ​ស្គាល់ឈ្មោះ ឡុ​ម ឡាយ ភេទ​ប្រុស ​អាយុ​​៣៩​ឆ្នាំ មានទីលំ​នៅ​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាងលើ។​ ចំណែក​អ្នក​បើក​​ម៉ាស៊ីន​ច្រូតស្រូវ​​ឈ្មោះ​ ឡា​ត់ ភេទ​ប្រុស​ អាយុ​២៨​​ឆ្នាំ រស់នៅ​ក្នុងភូមិ​បារ៉ាយ ​ឃុំ​បារ៉ាយ ​ស្រុក​បា​រ៉ា​យ ខេត្តកំពង់ធំ និង​ម្ចាស់​ម៉ាស៊ីន​​ឈ្មោះ ​វុ​ធ ភេទ​ប្រុស​​ រស់នៅ​ភូមិ​ភ្នំ ​ឃុំ​ស្រុក​មង្គល​បុ​រី។

​​ប្រភព​បន្ត​ថា​​ ​​មុន​ពេល​កើត​ គេ​ឃើញ​មាន​​អណ្តាតភ្លើង​ឆាបចេញ​​ម៉ាស៊ីន​ច្រូត​ស្រូវនោះ គឺ​ពេល​​ដែល​ច្រូតស្រូវ​​រួច​យក​គ្រាប់​ស្រូវ​​មក​បង្ហូរ​ច្រក​ក្នុង​បាវ ខណៈ​​កំពុង​តែ​បង្ហូរស្រាប់តែ​ឆ្លងចរន្តអគ្គិសនី​ឆេះ​​កម្ទេច​កញ្ជ្រាំង​​​នៅ​ជាប់​​នឹង​ម៉ា​ស៊ីន បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​តែម្តង។ ​​​ភ្លាមៗនោះ ឃើញកម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ ​​សហការ​ជាមួយ​ប្រជាពលរដ្ឋ ជាច្រើននាក់ រួម​ទាំង​មាន​រថយន្ត​ដឹក​ទឹក​លក់​ក្នុងភូមិ​មក​ជួយ​អន្តរាគមន៍​ផង ទើប​​ភ្លើង​នោះ​រលត់ និង​មិន​បង្ក​ឱ្យ​រាលដាល​ឆេះ​ដល់​ស្រូវ​​របស់​ប្រជាពលរដ្ឋ​​ឡើយ។

ប៉ុន្តែ ​ក្រោយបញ្ចប់ ការជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលាខាងលើនោះ ស្រាប់តែមានករណីឆេះស្រូវ និងជញ្ជ្រាំងក្នុងស្រែ របស់ប្រជាពលរដ្ឋ ផ្សេងទៀត នៅស្រុកភ្នំស្រុក បណ្តាលឲ្យ រងការខូចខាតស្រូវ ប្រមាណ៤ហិចតា។ មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ហេតុការណ៍ឆេះស្រូវ និង ជញ្ជ្រាំង របស់ប្រជាកសិករនៅស្រុកភ្នំស្រុក បណ្តាលមកពីការបោះចោលកន្ទុយបារី​។

រូបភាពពេលកំពុងឆាបឆេះ



ប្រភពពី:yolprom

Post a Comment

 
Top