0

ស.រ.អា.បាន​ច្រាន​ចោល​សំណើ​មួយ​ពី​ប្រទេស​កូរ៉េខាង​ជើង​សម្រាប់ឱ្យ​មាន​ការ​ស៊ើបអង្កេត​រូម​គ្នា​មួយ​អំពី​ការ​លប​លួចចូល​ទៅ​ក្នុង​ប្រព័ន្ធកុំព្យូទ័រ​នៃ​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត Sony ហើយស.រ.អា.​បាន​ទាក់ទង​ជាមួយប្រទេសចិនដើម្បី​ជួយ​រារាំង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណែត​ពីរដ្ឋាភិបាល​ក្រុងព្យុងយ៉ាង (Pyongyang)។​ មន្ត្រី​ស.រ.អា.ម្នាក់​បាននិយាយនៅ​ក្នុង​កិច្ចចរចា​ខាង​សន្តិសុខ​ជាមួយ​ប្រទេស​ចិន​ថា​ ភាគី​ទាំង​ពីរ​បានយល់ស្រប​គ្នា​ថា​ការធ្វើការ​វាយ​ប្រហារ​បំផ្លិច​បំផ្លាញ​តាមបណ្តាញអ៊ីនធឺណែត ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ «cyber attacks» ឋិតនៅ​ខាង​ក្រៅ​បទដ្ឋាន​នៃ​ប្រទេស​ស៊ីវិទ្បៃ។​ ការ​ស្នើ​សុំ​នេះ​អាច​មាន​បញ្ហា​ពីព្រោះ​ជា​យូរ​យារមក​ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) បាននិយាយ​ថា​ការ​លបលួច​តាម​អ៊ីនធឺណែត ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ «cyber theft» ដោយ​ប្រទេស​ចិន​បាន​គំរាម​កំហែង​ការ​សម្ងាត់​ខាងកិច្ចការពារប្រទេស​របស់​ស.រ.អា. ដែល​នេះ​បាន​ធ្វើ​ឱ្យ​មានផល​មិន​ល្អ​លើ​ភាព​ប្រកួត​ប្រជែង​នៃក្រុម​ហ៊ុន​អាមេរិក​និង​ធ្វើឱ្យ​បាត់បង់​ការងារ​របស់​ជន​ជាតិ​អាមេរិកាំង​ផង​ដែរ៕


 ប្រភពពី: yolprom

Post a Comment

 
Top