0
ឥណ្ឌា៖ បុរសវ័យចំណាស់ម្នាក់ឈ្មោះ Rintu Karmakar អាយុ៦០ឆ្នាំ កើតចិត្តក្តៅយ៉ាងខ្លាំង ពេលដឹងថា ប្រពន្ធរបស់ គាត់ឈ្មោះ Monu អាយុ៥៥ឆ្នាំ ប្រញាប់ទៅដេក ទាំងមិនទាន់ ចំអិនម្ហូប និងរៀបចំកិច្ចផ្ទះ ទើបគាត់ខឹងកាប់ប្រពន្ធ មួយកណ្តៀវដាច់ក្បាលតែម្តង ខណៈប្រពន្ធកំពុងតែដេកលង់លក់ នេះបើតាមសំដីជនល្មើសប្រាប់ប៉ូលីស។ 

ក្រោយពីកាប់ប្រពន្ធមិនញញើតដៃរួច បុរសរូបនោះបានទៅចំអិនម្ហូបខ្លួនឯង និងស៊ីបាយរួច ក៏យកក្បាលប្រពន្ធដាក់ លើឡាន ហើយបើកទៅប៉ូលីស ដើម្បីសារភាពកំហុសតែម្តង។

ជនល្មើសបានប្រាប់ប៉ូលីសថា រូបគេបានធ្វើ ការហត់ ពេញមួយថ្ងៃហើយ ហើយពេលមកដល់ ផ្ទះឃើញប្រពន្ធគិតតែពីដេក ក្រោយផឹកស្រាអស់យ៉ាងច្រើន ដោយមិន គិតធ្វើ ការងារផ្ទះ ព្រមទាំងមិនចំអិនម្ហូបអាហារអោយរូបគាត់ថែមទៀត ទើបធ្វើអោយកាត់ក្តៅចិត្តតែម្តង។

 ជនល្មើស Karmakar អាយុ៥៥ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីរូបគាត់បានសារភាព កំហុស ហើយត្រូវប៉ូលីស ធ្វើការឃុំខ្លួនសិន ខណៈប៉ូលីសកំពុងធ្វើការស៊ើបអង្កេតនៅកន្លែង កើតហេតុ ដែលស្ថិតនៅតំបន់ Jamshedpur ប្រទេសឥណ្ឌា។

 ប្រភព:khmer-note

Post a Comment

 
Top