ឪពុកម្តាយជាប់ទោសពីបទ ចាប់ជំរិតកូនខ្លួនឯងគេចទៅ នៅប្រទេសផ្សេង
អាម៉េរិក : តុលាការ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បានកាត់ទោស ប្តីប្រពន្ធពីរនាក់ ពីបទចាប់ជំរិត កូនខ្លួនឯងចំនួន ៤នាក់ ដែលរស់នៅ ជាមួយជីដូន ហើយនាំពួកគេគេច ទៅរស់នៅប្រទេស មួយផ្សេងទៀត ។
បុរសជាឪពុកក្មេងមានអាយុ ២៨ឆ្នាំឈ្មោះ Enrique Felix ត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ រីឯស្ត្រីជាម្តាយអាយុ ២៨ឆ្នាំដូចគ្នា ឈ្មោះ Rose Chairez ត្រូវតុលាការកាត់ទោសឲ្យ ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ប៉ុន្តែត្រូវព្យួរទោស នៅក្រៅឃុំ ដោយនាងគ្មានសិទ្ធិ ទាក់ទងជាមួយកូនៗ បានឡើយ ។
ប្តីប្រពន្ធទាំងពីរនាក់នេះ រងការចោទប្រកាន់ ថាបានចាប់ពង្រត់កូនៗ របស់ខ្លួន ដែលស្ថិតក្រោមការមើលថែ របស់ជីដូន ដែលជាម្តាយ របស់ស្ត្រី ជាប្រពន្ធ អស់រយៈពេល ជាយូរមកហើយ ប៉ុន្តែបុរសស្ត្រី ជាឪពុកម្តាយនេះ បែរជាលួចនាំកូនៗ គេចទៅប្រទេសម៉ិកស៊ិច មិនឲ្យនរណាដឹងទៅវិញ ទើបជីដូន ដែលបាត់ចៅ របស់ខ្លួន រាយការណ៍ទៅ ប៉ូលីសពីរឿងនេះ ។
ប្តីប្រពន្ធដែលជាប់ទោសពីបទ ជំរិតកូនខ្លួនឯងនេះ គឺមានកូនប្រុសពីរ អាយុ៨ឆ្នាំម្នាក់ និង៦ឆ្នាំម្នាក់ហើយ និងកូនស្រីភ្លោះ អាយុ១ឆ្នាំផងដែរ ដែលពេលនេះ ពួកគេទាំងបួន ត្រូវបានបញ្ជូន ទៅឲ្យរស់នៅជាមួយជីដូន នៅឯទីក្រុង Los Angeles វិញហើយ ៕
Post a Comment