0
ភ្នំពេញ​ ៖​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ តារា​សម្តែង​ជើង​ចាស់​ដែល​ពី​ថ្មីៗ​នេះ​បាន​គៀងគរ​សិល្បករ​ឲ្យ​ចូលរួម​ស្នើ​ឲ្យ​ផ្អាក​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថៃ​ឬ​ខ្សែភាពយន្ត​បរទេស​ក្នុង​ម៉ោង​ពិសេស​បាន​ថ្លែង​សាទរ​ចំពោះ​បម្រាម​របស់​ក្រសួង​ព័ត៌មាន​ដែល​តម្រូវ​ឲ្យ​ គ្រប់​ស្ថានីយទូរទស្សន៍​ មិន​ត្រូវ​ផ្សាយ​កម្មវិធី​ ឬ​ខ្សែភាពយន្ត​របស់​បរទេស​នៅ​ម៉ោង​ មាស​ គឺ​ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៨​យប់​ នោះ​។​ នាង​ថា​ បម្រាម​នេះ​នឹង​ចួ​ល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​មុខមាត់​ និង​គុណភាព​ខ្សែភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​ខ្ពស់​។​

​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ប្រាប់​ថា​ វា​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​សិល្បករ​ ផលិតករ​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​។​ នាង​លើក​ឡើង​ថា​ការ​ប្រកួតប្រជែង​លើ​ទីផ្សារសេរី​ប្រាកដ​ណាស់​ថា​វា​គឺជា​រឿង​មិនល្អ​ប៉ុន្តែ​ការ​ពន្យា​ពេល​ក្នុង​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​បរទេស​ក្នុង​ម៉ោង​ពិសេស​ពិតជា​រួម​ចំ​ណែ​ក្នុង​ការ​បង្កើត​ការងារ​ដល់​សិល្បករ​និង​ផលិតករ​ដែល​បច្ចុប្បន្ន​មិន​មានការ​ងារ​ច្រើន​សម្រាប់​រក​ចំណូល​។​ តារា​សម្តែង​ស្រី​វ័យ​៣៤​ឆ្នាំ​រូប​នេះ​ទទួលស្គាល់​ដែរ​ថា​គុណភាព​ខ្សែភាពយន្ត​ខ្មែរ​គឺ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​ខ្សែភាពយន្ត​បរទេស​ពិសេស​ថៃ​ កូរ៉េ​ និង​ហុងកុង​ជាដើម​ដូចនេះ​មិនមែន​បម្រាម​របស់​ក្រសួង​គ្រប់គ្រាន់​ទេ​ក្នុង​ការ​ជួយ​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​មានការ​រីក​ចម្រើន​ អ្វី​ដែល​សំខាន់​ផង​ដែរ​គឺ​សិល្បរ​ ផលិតករ​ខ្លួនឯង​ថា​ត្រូវ​ព្យាយាម​ពង្រឹងសមត្ថភាព​ ទេព​កោសល្យ​ របស់​ខ្លួន​បន្ថែម​ឲ្យ​ក្លាយជា​អ្នក​សម្តែង​អាជីព​ និង​អ្នក​ផលិត​កុន​ជំនាញ​ពិតប្រាកដ​ ។​

ទោះជា​យ៉ាងណា​តារា​ស្រី​រូប​នេះ​ចង់​ឲ្យ​រយៈពេល​នៃ​បម្រាម​នៃ​ការ​ចាក់​បញ្ចាំង​រឿង​ឬ​កម្មវិធី​របស់​បរទេស​នេះ​មាន​យ៉ាង​ហោច​ណាស់​ពីរ​ម៉ោង​ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៩​ ប៉ុន្តែ​នាង​មិន​មាន​បំណង​ក្នុង​ការ​ចេញ​មុខ​ស្នើ​ទៅ​កាន់​ក្រសួង​ព័ត៌មាន​បន្ត​ទៀត​ទេ​ខណៈ​ដែល​កន្លង​មក​នាង​ទទួល​បាន​ពាក្យ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ចេញ​មុខ​នេះ​ទេ​។​ នាង​ថា​ការ​ចេញ​មុខ​ស្នើរ​ទៅ​កាន់​ក្រសួង​នេះ​មិនមែន​ជា​ផលប្រយោជន៍​នាង​តែ​ម្នាក់ឯង​ ឬ​ការ​ចង់បាន​មុខមាត់​ទេ​គឺ​នាង​ចង់​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​រីក​ចម្រើន​ខណៈ​ដែល​នាង​មាន​វ័យ​កាន់តែ​ច្រើន​ដូចនេះ​មិន​អាច​សម្តែង​ជា​តួឯក​ ឬ​ជា​ស្រី​ស្អាត​រហូត​នោះ​ដែរ​ ។​ គួរ​រំលឹក​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រសួង​ព័ត៌មាន​បាន​ធ្វើការ​កំណត់​ដល់​ស្ថានីយទូរទស្សន៍​នៅ​កម្ពុជា​ទាំងអស់​ ត្រូវ​យក​ម៉ោង​ ៧​ ដល់​ម៉ោង​ ៨​យប់​ក្នុង​ ចាក់​ផ្សាយ​នូវ​កម្មវិធី​ និង​ភាពយន្ត​ខ្មែរ​ដែល​ ផលិត​ដោយ​ផលិតករ​ខ្មែរ​ និង​អ្វី​ដែល​របស់​ ខ្មែរ​សម្រាប់​ការ​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​ ដោយ​លែង​មានកម្ម​វិធី​ ឬ​ខ្សែភាពយន្ត​ របស់​បរទេស​ទៀត​ ។​

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ ព័ត៌មាន​មាន​ប្រសាសន៍​ ថា​ វិធានការ​ទប់ស្កាត់​លែង​ឲ្យ​មានការ​ចាក់​ផ្សាយ​កម្មវិធី​ឬ​ខ្សែភាពយន្ត​របស់​បរទេស​ទៀត​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​ តប​ទៅ​នឹង​ក្តី​កង្វល់​របស់​ក្រុម​ផលិតករ​អ្នកនិពន្ធ​ និង​សិល្បករ​ក្នុង​វិស័យ​សិល្បៈ​ ភាពយន្ត​ខ្មែរ​នៅ​ចំពោះ​មុខ​លំហូរ​ចូល​នៃ​ភាពយន្ត​បរទេស​ និង​ការ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​។​ វិធានការ​នេះ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ លើក​ឡើង​ថា​នឹង​ក្លាយជា​ច​លករ​ជួយ​ជំរុញ​ ដើម្បី​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​មាន​សន្ទុះ​ឆ្ពោះ​ ឡើង​រីក​ចម្រើន​ដោយ​មិន​ប៉ះពាល់​ដល់​ដំណើ​ការ​នៃ​ស្ថានីយទូរទស្សន៍​ទាំងឡាយ​ហើយ​វា​គឺជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ទៅ​ដល់​វិស័យ​ភាពយន្ត​៕​




បន្តពី:vow-news

Post a Comment

 
Top