0


ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេព្យ​ភ្លាមៗ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ធ្វើ​ដំណើរ​ឆ្លង​ផ្លូវត្រូវ​រថយន្ត​ឡិច​ស៊ី​ស បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ បុក​ចំ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២៣​និង​៥០​នាទី​យប់ ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ស្ថានទូត​វៀតណាម តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​មុន្នីរ​វង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ហើយ​រថយន្ត​បង្ក​បាន​បន្ត​ដំណើរ​រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពុងចាម​1B-7804 ជិះ​ដោយ​យុវជន​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ដោយ​បំរុង​ឆ្លងផ្លូវ​ព្រះ​មុន្នីរ​វង្ស ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីរ​វង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ម៉ូតូ​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​រង​ដួល​បោក​ក្បាល​ទៅ​និង​ថ្ម​ល​របួស​បាក់ជើង​ខាងឆ្វេង ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​ចំណែក​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​ឈឹង​។​

​ ​ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បឹងត្របែក​បណ្តោះអាសន្ន​៕





ប្រភព:yobminh

Post a Comment

 
Top