តុលាការហាក់នៅលាក់លៀមដោយមិនបានផ្តល់ដំណឹងអ្វីសោះ ដល់ស្ត្រីរងគ្រោះដោយសារទឹកអាស៊ីតនៅផ្សារទម្លាប់
ភ្នំពេញ ៖ ស្ត្រីរងគ្រោះដោយសារទឹកអាស៊ីតនៅផ្សារទម្លាប់នៅតែងងឹត ខណៈដែលគម្រោងជួបអភិបាលខេត្តតាកែវ ដើម្បីរៀបរាប់ពីរឿងអយុត្តិធម៌និងទុក្ខសោកការឈឺចាប់ត្រូវរំសាយ ព្រមទាំងនីតិវិធីនៅតុលាការខេត្តតាកែវ ហាក់នៅលាក់លៀមដោយមិនបានផ្តល់ដំណឹងអ្វីសោះដល់ក្រុម គ្រួសារជនរងគ្រោះ ។
លោក លុយ សុវណ្ណារ័ត្ន បានប្រាប់គេហទំព័រដំណឹងយប់មិញថា គម្រោងជួបលោក ឡាយ វណ្ណះ អភិបាលខេត្តតាកែវ ត្រូវរំសាយដោយសារថ្នាក់ដឹកនាំខេត្តជាប់រវល់ ។ ដោយឡែកនីតិវិធីនៅតុលាការវិញ ត្រូវបានលោក សុវណ្ណារ័ត្ន បញ្ជាក់ថា តុលាការហាក់បីលាក់លៀមសំណុំរឿងនេះ មិនដែលផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់លោកឡើយ សូម្បីតែការដោះលែងជនល្មើស២នាក់ ក៏ធ្វើឡើងដោយតក់ក្រហល់ ជាទីបំផុត ។
Post a Comment