វក់ហ្គេមពេកត្រូវម្តាយស្តីបន្ទោស ខឹងចិត្តចង.កធ្វើអត្តឃាត
ខេត្តកណ្តាល ៖ យុវជនម្នាក់បន្ទាប់ពីត្រូវម្តាយស្តីបន្ទោសបន្តិចបន្តួចរឿងលេងហ្គេម ដោយមិនព្រមដេកខឹងចិត្តរត់ទៅធ្វើអត្តឃាត ដោយយកខ្សែលីឡុងចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ធ្នូ ២០១៤ ស្ថិតនៅភូមិព្រែកអំពិល ឃុំព្រែក អំពិល ស្រុកខ្សាច់កណ្តាល ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហុង ហ្គេចសេង អាយុ១៩ឆ្នាំ ជាជាងទង មានទីលំនៅភូមិកើតហេតុខាងលើ។ បើតាមសម្តីម្តាយរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានស្តីបន្ទោសរឿងលេងហ្គេងដោយមិនព្រមដេក ហើយកូនគាត់បានដោះកងដៃផ្លាទីនឱ្យទៅគាត់ ហើយក៏ដើរទៅលើផ្ទះ ។ មួយសន្ទុះក្រោយមក រូបគាត់បានដើរឡើងទៅមើលស្រាប់តែប្រទះឃើញកូនរបស់គាត់ធ្វើអត្តឃាតដោយចង.កនិងបង្កាត់ដៃជណ្តើរក្នុងផ្ទះស្លាប់បាត់ទៅហើយ ។ ក្រោយពេលកើតហេតុ ម្តាយជនរងគ្រោះបានរាយការណ៍ទៅកម្លាំងសត្ថកិច្ច ដើម្បីចុះមកត្រូតពិនិត្យ និងហៅជំនាញមកធ្វើកោសល្យវិច័យ ។
Post a Comment