បញ្ជូនជនជាតិវៀតណាម៣នាក់ទៅតុលាការពីបទក្លែងបន្លំឯកសារដើម្បីជម្រិតទារលុយពីប្រជានេសាទ
ខេត្តសៀមរាប ៖ បុរសជនជាតិវៀតណាមចំនួន៣នាក់់ ព្រមទាំងវត្ថុតាងមូយចំនួនត្រូវបាននគរបាលប្រចាំការនៅតំបន់ចុងឃ្នៀសឃាត់ខ្លូន ដោយសង្ស័យថា ក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែងក្លាយដើម្បីដើរជំរិតទារលុយពីប្រជានេសាទ។
ការឃាត់ខ្លូនជនជាតិវៀតណាមនេះធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីនៅថ្ងែទី២១ ធ្នូ ២០១៤ នៅតំបន់មាត់បឹងទន្លេសាបក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។ លោកវរសេនីយ៏ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទូលបន្ទុកអន្តោប្រវេសន៏នៃខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី២៣ ធ្នូ ២០១៤ ថា មានបុរសជនជាតិវៀតណាម៣នាក់គ្មានឯកសារត្រឹមត្រូវ តែមានប្រើប្រាស់ប័ណ្ណសមាជិករបស់អង្គការការពារបរិស្ថានចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅតំបន់ចុងឃ្នៀសដើម្បីជំរិតយកលុយពីប្រជានេសាទនៅតាមមាត់ទន្លេ។ បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញការិយាល័យអន្តោប្រវេសន៍កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
Post a Comment