0
បន្ទាយ​មាន​ជ័យ ​៖ ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅផ្ទះ​សំណាក់​ ប៊ុ​ន​ ឡុ​ង ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ថ្ងៃ​ទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១៤​នេះ​ ខ​ណៈ សំឡេង​ក្មេង​យំរក​ម្ដាយដែលបាន​ចាក់សោ​ទ្វារបន្ទប់ពី​ខាងក្រៅ ​ហើយ​ពេល​ម្ចាស់ផ្ទះ​សំណាក់​កាត់​សោឃើញ​ក្មេង​ប្រុស​ស្រី​៣​នាក់​មិនដឹង​ថាម្ដាយ​ចេញ​ទៅ​ណា ​តាំងពី​ក្បាល​ព្រលប់​ថ្ងៃ​ទី​១៩​ រហូត​ដល់​ម៉ោងជាង​៩​ព្រឹក​ ថ្ងៃ​ទី​២០​នេះ​ទេ ។​ ក្មេង​ប្រុស​ស្រី​ទាំង​៣​ នាង​ជា​បង​អាយុ​៧​ឆ្នាំ ​ឈ្មោះ​លី​ សាន​,​នាង​បន្ទាប់​អាយុ​៥​ឆ្នាំ ​ឈ្មោះ​លី​ សាន ​និង​ប្អូនប្រុស​ អាយុ​ប្រហែល​១​ខួប ​ឈ្មោះ​លី​ សាន់ ​។ ​ក្មេង​ទាំង​៣​និយាយ​ថា ​ម្ដាយ​ចង់​នាំ​ទៅ​ថៃ​ ប៉ុន្តែ​នាំ​ពួក​គេ​មក​ដេក​ផ្ទះសំណាក់​សិន ​រួច​មិនដឹង​ទៅ​ណា​បាត់​ ។​ ​ ​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ប្រាប់​ថា គាត់ឈ្មោះ​ ហេង ​ដា​វុ​ធ ​ភេទ​ប្រុស ​កាលពី​ព្រលប់​ថ្ងៃ​ទី​១៩ ​ខែធ្នូ​ ឆ្នាំ​២០១៤​ មានស្ត្រី​ម្នាក់​វ័យ​ប្រហែល​ជាង​២០​ឆ្នាំ ​បាន​នាំ​ក្មេង​ៗ ​ទាំង​៣​នាក់ មក​ជួល​ផ្ទះសំណាក់​របស់​ខ្លួន​ស្នាក់​នៅ​ លុះ​ម៉ោង​ប្រហែល​ជា៩​ដែល​ត្រូវ​បិទទ្វារ​ផ្ទះសំណាក់​ ស្រាប់តែ​ឮ​សម្លេង​ក្មេង​យំ​ចេញពីក្នុងផ្ទះសំណាក់ ពេលគាត់ដើរ​ទៅមើល ឃើញ​សោ​បាន​ចាក់ពីខាងក្រៅ​ ​លុះ​ខ្លួន​កាត់​ផ្ដាច់​សោ​ស្រាប់តែ​ឃើញ​ក្មេង​ៗ​ទាំងនេះ​ មិនដឹង​ម្ដាយ​នោះ​ ចេញទៅ​ណា​តាំងពី​ព្រលប់​រហូត​ដល់​ម៉ោងជាង​៩​ព្រឹក​នេះ​ មិន​ទាន់​ឃើញ​វិល​ត្រឡប់​មក​វិញទៀត​ ។

Post a Comment

 
Top