បុរសម្នាក់ជិះម៉ូតូទៅបុករ៉ឺម៉កស្លាប់ ខណៈសល់១ខែទៀតចូលរោងការ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលគេដឹងថា សល់១ខែទៀតប៉ុណ្ណោះចូលរោងការហើយ បានជិះម៉ូតូដែលមានល្បឿនយ៉ាងលឿនទៅបុកជាមួយរ៉ឺម៉កម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី១៩ ធ្នូ ២០១៤ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះផល ទិត្យ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ។ ចំណែកភាគីខាងរ៉ឺម៉កម៉ូតូបានបើករត់បាត់ស្រមោល ។ ប្រភពបន្តថា ក្រោយពេលកើតហេតុ សាកសពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
Post a Comment