0
រាជធានីភ្នំពេញ ៖ រថយន្ត​កាមរីឆ្លាម​មួយគ្រឿងបើកបរ​ដោយបុរស​ម្នាក់​ មាន​ស្ថានភាពស្រវឹងស្រាជោកខ្លួន ក៏​​បើក​ទៅ​បុក​បង្គោល​ភ្លើងមួយទាំងកំរោល​​ បណ្តាលឱ្យរលំបាក់កៀបជាប់ជាមួយ​រថយន្ត​រងការ​ខូចខាតយ៉ាងដំណំ កាល​ពី​វេលា​ម៉ោង​១១ និង​៣០នាទី​យប់​ថ្ងៃទី​២២ ធ្នូ​ ២០១៤ ស្ថិតនៅចំណុច​សួន​ច្បារ​ជិត​វិមានឯករាជ្យ ក្នុងសង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ។ ប្រភពបានឱ្យ​ដឹងថា អ្នកបើក​រថយន្តបង្ក​មិនត្រូវស្គាល់អត្តសញ្ញាណទេ ព្រោះត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួចនាំទៅប៉ុស្តិ៍​ទន្លេ​បាសាក់ ដើម្បីធ្វើការ​ដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកឯ​រថយន្តត្រូវ​សមត្ថកិច្ច​នាំទៅ​ការិយាល័យ​ជើងគោក​រាជធានីភ្នំពេញផងដែរ ។

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top