ស្នងការ៖ រកឃើញគ្រូពេទ្យដែលសង្ស័យ ជាអ្នកចម្លង អេសដ៍ដល់ អ្នកភូមិហើយ, ខណៈពេល នេះកំពុងសាកសួរ
ឧត្តមសេនីយ៍ត្រី ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់អង្គភាព FRESH NEWS នៅរសៀលថ្ងៃ ព្រហស្បត្តិ៍នេះថា លោក យ៉ែម ជ្រិន ជាគ្រូពេទ្យម្នាក់ ប្រចាំឃុំរកា ដែលអ្នកភូមិសង្ស័យថា ជាអ្នកចម្លងមេរោគអេដស៍ បានមកផ្តល់ព័ត៌មាន ជូនស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងហើយ ខណៈពេលពេលនេះ ប៉ូលិសកំពុងសួរព័ត៌មាន ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចពុំទាន់ធ្វើការ ចោទប្រកាន់ទៅលើគ្រូពេទ្យនេះ នៅឡើយទេ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ ។ លោកបានបន្ថែមថា នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងនេះ មិនមែនមានគ្រូពេទ្យប្រចាំភូមិ តែលោក យ៉ែម ជ្រិន នោះទេ នៅមាន២-៣នាក់ទៀត៕
ផ្តល់សិទ្ធិដោយ៖ Lookingtoday
Post a Comment