0

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ទារិកា​ឈ្មោះ​ហា​សេល ហ្គ្រេ​ស បាន​ចាប់កំណើត​នៅ​ម៉ោង ថ្ងៃ ខែ ឆ្នាំ​ជា​លេខ​រៀង​គ្នា​តាម​លំដាប់​គឺ​ម៉ោង​១០​និង​១១​នាទី នៃ​ថ្ងៃ​ទី​១៣ ខែ​១២ ឆ្នាំ​២០១៤ (១០/១១/១២/១៣/១៤) នៅ​មន្ទីរពេទ្យ «Cleveland Fairview» ក្នុង​ទម្ងន់​៣,៥៣​គីឡូក្រាម ។ 

លោកស្រី​លី​ហ្សា ខេ​ម​បែ​ល និង​លោក​ហ្សុ​ន ស៊ី​ម​ម័​រ​ម៉េ​ន ជា​ឪពុក​ម្តាយ​មាន​ក្តី​ត្រេកអរ​នៅ​ពេល​បានដឹង​ថា កូនស្រី​របស់​ខ្លួន​ចាប់កំណើត​ត្រូវ​នឹង​វេលា​ពិសេស​បែប​នេះ ។

ទារិកា​ហា​សេល ហ្គ្រេ​ស គឺជា​សមាជិក​ទី​៤​របស់​ក្រុម​គ្រួសារ ព្រោះ​មាន​បងស្រី​ចំនួន​៣​នាក់​ទៀត ។ បងស្រី​ទាំង​៣​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ប្អូនស្រី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ។ 

ថ្ងៃ​សៅរ៍ ទី​១៣ ធ្នូ ២០១៤ ឬ​បើ​រៀប​លំដាប់​តាម​ប្រតិទិន​របស់​អា​មេ​រិ​ក គឺ​ខែ​សរសេរ​នៅ​ដើមដំបូង​ត្រូវ​នឹង ១២/១៣/១៤ ជា​តួលេខ​រៀប​តាម​លំដាប់​រៀង​គ្នា និង​ត្រូវ​រង់ចាំ​រយៈពេល​២០​ឆ្នាំ​ទៀត ទើប​មាន​ថ្ងៃខែ​ឆ្នាំ មាន​លេខ​រៀង​គ្នា​តាម​លំដាប់​ជា​ថ្មី គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០៣៤ ឬ​១/២/៣៤ និង​នៅ​៨៩​ឆ្នាំ​ទៀត ត្រូវ​នឹង​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២១០៣ ឬ​១/២/២១០៣ ៕

Post a Comment

 
Top