0
ឥណ្ឌូនេស៊ី៖ តុលាការប្រទេសឥណ្ឌូនេស៊ីបានសំរេចផ្តន្ទាទោសបុរស៤នាក់ និងស្ត្រីម្នាក់ អោយជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ ដោយពួកគេរងការចោទប្រកាន់ពីបទចាប់រំលោភក្មេង ប្រុសអាយុ៦ឆ្នាំនៅសាលាអន្តរជាតិមួយ ដែល សាលារៀននោះពួកគេបំរើការជាបុគ្គលិក អនាម័យនៅទីនោះ។
ជនល្មើសទាំង៥នាក់នោះជាបុគ្គលិកអនាម័យនៅសាលាអន្តរជាតិ Jakarta ដែលសាលានេះ គឺជាសាលារៀន ដ៏ល្បី ឈ្មោះមួយនៅឥណ្ឌូនេស៊ី ហើយពួកគេត្រូវបានចាប់ខ្លួនតាំងពីខែមេសា មកម្ល៉េះ ក្រោយមានសិស្សម្នាក់បាន អះអាងថា រូបគេរងការបំពានផ្លូវភេទពីជនល្មើសទាំង នោះ។ នៅក្នុងហេតុការណ៍នោះមានជនល្មើស៦នាក់ តែជនល្មើសទី៦ បានផឹក ទឹកសាប៊ូ ធ្វើអត្តឃាតសំលាប់ខ្លួនបាត់ហើយ ចំនែកឯជនល្មើសផ្សេងទៀតក្នុងប្រុស៤នាក់ត្រូវជាប់គុក ៨ឆ្នាំ និងស្ត្រីម្នាក់ ជាអ្នកសម គំនិតជាប់គុក៧ឆ្នាំ ហើយពួកគេត្រូវផាកពិន័យម្នាក់ ៨,០០០ដុល្លារផងដែរ។ មេធារីរបស់ក្មេងប្រុស រងគ្រោះ បានអោយ ដឹងថា ក្មេងប្រុសត្រូវជនល្មើសចាប់រំលោភរហូតដល់១៣ដង គួរអោយអាណិតមែនទែន។

សាលាអន្តរជាតិ Jakarta នោះគឺជាសាលាដ៏ល្បីឈ្មោះសំរាប់កូនជនបរទេសរៀនទៅទីនោះ ហើយសិស្សនៅ ទីនោះ ភាគច្រើនជាជនបរទេស កន្លងមកសាលានោះក៏ធ្លាប់មានលេចលឺ ពត៌មានបំពានផ្លូវភេទលើកូនសិស្សផងដែរ ឥលូវ ករណីនេះបានផ្ទុះឡើងម្តងទៀត ធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសាលាយ៉ាងខ្លាំង។

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top