រថយន្តក្រុងភ្នំពេញសូរិយា បុករថយន្តយីឌុប ស្លាប់ និងរបួស ១៦នាក់(23-12-2014)
ក្រចេះ៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើង ដោយរថយន្តក្រុងភ្នំពេញសូរិយា បុកនឹងរថយន្តយីឌុប នៅចំណុចគីឡូម៉ែត្រលេខ៣ ផ្លូវជាតិលេខ ៣៧៧ (ឆ្លូង-តំបែ) ស្ថិតនៅក្នុងភូមិហាន់ជ័យលើ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បណ្តាលឱ្យអ្នកដំណើរម្នាក់ស្លាប់ និង អ្នករបួសធ្ងន់ស្រាលចំនួន ១៥នាក់ ។ តាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តក្រុងភ្នំពេញសូរិយា បានបើកប្រជែងជាមួយ រថយន្តសាំងយ៉ុង និងកូរ៉េ ទើបបណ្តាលឱ្យបុករថយន្តយីឌុប ពេញទំហឹងតែម្តង៕
ប្រភព:FRESHNEWS
Post a Comment