កូឡុំប៊ី៖ ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានចុះទៅដល់ទីតាំង និងរកឃើញសាកសពយន្តហោះ ដែលបានធ្លាក់ហើយ ប៉ុន្តែក្នុងចំណោមមនុស្សទាំង ៧នាក់ ដែលជិះនៅលើយន្តហោះនោះ មិនមានអ្នកណាម្នាក់ នៅរស់រានមានជីវិតទេ ។ ព័ត៌មាន Reuters ចេញផ្សាយ នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា យន្តហោះ Cessna 207 ជាជើងហោះហើរក្នុងស្រុកនេះ បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា កាលពីរសៀលថ្ងៃពុធ ខណៈធ្វើដំណើរចេញ ពីទីក្រុង Bucaramanga ឆ្ពោះទៅកាន់តំបន់ Málaga ប្រទេសកូឡុំប៊ី ផ្ទុកដោយអ្នកធ្វើដំណើរ ៦នាក់ និងអ្នកបើកបរម្នាក់ ហើយបានធ្លាក់នៅជិតតំបន់ Piedecuesta ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីទីតាំងដែលបានហោះចេញ៕
ប្រភពពី:lookingtoday
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.