យុវជនម្នាក់ដេកស្លាប់នៅលើផ្លូវបេតុងក្នុងភូមិឬស្សី សង្ស័យករណីសម្លាប់ប្លន់(21-12-2014)
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើផ្លូវបេតុងក្បែរផ្ទះល្វែងប្រជាពលរដ្ឋក្នុងភូមិឬស្សីបង្កឱ្យការភ្ញាក់ផ្អើលនិងធ្វើសេចក្តីរាយការណ៍ឱ្យសមត្ថកិច្ចចុះមកពិនិត្យទាំងអាធ្រាត្រ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីអាធ្រាត្រ ថ្ងៃទី ២១ ធ្នូរ ២០១៤ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចដែលចុះមកពិនិត្យកន្លែងកើតហេតុផ្ទាល់បានសន្និដ្ឋានថាសពយុវជនខាងលើអាចស្លាប់តាំងពីម៉ោងជាង១០ មកម្លេះ។ ហើយអាចជាករណីប្លន់សម្លាប់យកម៉ូតូព្រោះថានៅលើក្បាលសពយុវជនរងគ្រោះមានស្នាមវាយបែកក្បាល ហើយនៅជាប់នឹងខ្លួនសពមានសោម៉ូតូផងដែរ
Post a Comment