ជំនុំជម្រះ ជនជាប់ចោទ កម្មកររោងចក្រ ៣នាក់ ពីបទ ៖ សម្លាប់អារ-ក ដោយកាំបិតប៉័ងតោ ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់ចោមចៅ
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកចន្ទ ទី ២២ ខែ ធ្នូ ២០១៤ បានបើកសវនាការជំនុំជម្រះ និងកាត់ទោស យុវជនជាប់ចោទចំនួន៣នាក់ ដែលជាអតីត កម្មករោងចក្រ ជាប់ពាកព័ន្ធនឹងករណីឃាតកម្ម សម្លាប់ចាប់អារ-ក ស្រ្តីជនជាតិចិនម្នាក់ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្ត កាលថ្ងៃ ទី ២ ខែ ឧសភា ២០១៤។ លោកតុប ឈុនហេង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំ ពេញ បានឲ្យដឹងថា៖ ជនជាប់ចោទខាងលើនេះ សយ ហ៊ូង ភេទប្រុស អាយុ ២៣ឆ្នាំ មុនរបរមុនចាប់ខ្លួន ជាកម្មកររោងចក្រ (ស្ថិត នៅក្នុងឃុំ) និង ឈ្មោះ សយ សុភា ភេទប្រុសអាយុ ២១ ឆ្នាំ មានមុខរបរ កម្មកររោងចក្រ និង ឈ្មោះ យឹម វ៉ាន់ថា ហៅ ពុំ ភេទប្រុស ភេទប្រុស អាយុ ៣៨ឆ្នាំ ។ អ្នកទាំង២នាក់នេះ នៅក្រៅឃុំ និង រត់គេចខ្លួន។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ លី ចាំង ភេទស្រី អាយុ ៤៤ ឆ្នាំ ជាជនជាតិដីគោក និង មានមុខរបរជា៖ ពាណិជ្ជករ។ លោកចៅក្រមបានបញ្ជាក់ថាៈ ជនជាប់ចោទទាំង៣នាក់ខាងលើនេះ ត្រូវបានប្រកាន់ពី តំណាងអយ្យការ ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃ ក្រមព្រហ្មទណ្ឌ កម្ពុជា។ តុលាការនឹងប្រកាសសាលក្រម នៃ សំណុំរឿងក្តីនេះ នៅថ្ងៃ ទី ២៥ ខែ ធ្នូ ២០១៤ ខាងមុខនេះ។ គួររំលឹកថា៖ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើលមួយ ក្នុងសិប្បកម្មកាត់ដេរមួក ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយគេបានប្រទះឃើញ ស្ត្រីជនជាតិចិនម្នាក់ ដេកស្លាប់ផ្កាប់មុខ ក្នុងថ្លុកឈាម ។ ជនរងគ្រោះ រូបនេះមាន ឈ្មោះ ចាំង លី អាយុ ៤៤ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាពាណិជ្ជករ៕
ប្រភព:ដើមអម្ពិល
Post a Comment