0


កណ្ដាល ៖ កម្លាំងអន្ដរាគមន៍ពិសេស របស់គណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ ក្រសួងធនធានទឹក នៅរសៀល ថ្ងៃទី២២ខែ ធ្នូ ឆ្នាំ២០១៤នេះ បានចុះទៅចាប់ទូកបូម ខ្សាច់គ្មាន ច្បាប់ទម្លាប់មួយគ្រឿង ដែលកំពុង ធ្វើសកម្មភាព តាម ដងទន្លេមេគង្គក្រោម ស្រុកលើកដែក ខេត្ដកណ្ដាល ។

មន្ដ្រីគណៈកម្មាធិការ គ្រប់គ្រងធនធាន ខ្សាច់ក្រសួងធនធានទឹក បានថ្លែងឱ្យដឹងថា ប្រតិបត្ដិការចាប់ទូក បូមខ្សាច់ អនាធិប តេយ្យនៅតាមដងទន្លេមេគង្គខាងលើនេះ បានធ្វើឡើង ក្រោយពីទទួលបានព័ត៌មានពី ប្រជាពលរដ្ឋ នៅ តំបន់នោះ រាយការណ៍ពី សកម្មភាពទូកបូមខ្សាច់យ៉ាងអនាធិបតេយ្យមួយគ្រឿងនេះ ទាំងថ្ងៃទាំងយប់ គ្មានលោះ ពេលនោះឡើយ ។

យោងតាមមន្ដ្រីដដែលនេះ ក្រោយពី ទទួលបានព័ត៌មានពីប្រជាពលរដ្ឋរួចមក គណៈកម្មាធិការ ដោយមាន ការណែនាំពី លោករដ្ឋមន្ដ្រី បានរៀបចំកម្លាំងអន្ដរាគមន៍ ពិសេសចុះទៅឃ្លាំមើលនិង តាមដានរហូតចាប់ បានទូកមួយគ្រឿងនេះ កំពុងធ្វើសកម្មភាព នៅទីនោះតែម្ដង ។

ក្នុងយុទ្ធនាការនារសៀលថ្ងៃនេះ ប្រជា ពលរដ្ឋមូលដ្ឋានជាច្រើននាក់ បានមកចោម រោមមើល និងសាទរ ចំពោះ ចំណាត់ការ ភ្លាមៗរបស់គណៈកម្មាធិការដែលចុះទៅ ចាប់ទូកបូមខ្សាច់គ្មានច្បាប់ ទម្លាប់មួយគ្រឿងនេះ ។

ប្រភព:​ ដើមអម្ពិល

Post a Comment

 
Top