ចូលផ្ទះគេលួចគោមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក្ខ៤នាក់ទៀត ត្រូវបានប្រជាពលរដ្ឋសហការ ជាមួយសន្តិសុខភូមិ ដេញឃាត់ កាលពីវេលាម៉ោង២២និង១០នាទី យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ភូមិភ្លើងឆេះរទៈ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីក្រុមចោរលូចគោកក្របីផ្ទះប្រជាពលរដ្ឋមួយកន្លែងតែមិនបានសម្រេចត្រូវប្រជា ពលដ្ឋសហការជាមួយសន្តិសុខចាប់បានភ្លាមតែម្តង។
ជនសង្ស័យដែលចាប់បានឈ្មោះ ចន អ៊ីន ភេទប្រុស អាយុ៤២ មុខរបសនិងស្នាក់នៅមិនពិតប្រកដ និងប័ក្ខពួកផ្សេងទៀតមិនបានស្គាល់អត្តសញ្ញាណនៅកើតឡើយទេ។
តាមសាក្សីដែលជាសន្តិសុខភូមិភ្លើងឆេះបាក់រទះបានឲ្យដឹងថា មុនពេលកើតហេតុគេបានព័ត៌មានពីប្រជាពលរដ្ឋដែលនៅភូមិភ្លើងឆេះរទេះខាងកើត ថាមានជនសង្ស័យ៤នាក់ បានចូលផ្ទះរបសគាត់ក្នុងបំណងចងលួចគោ ពេលឃើញ ដូចនេះគេបានក៏បា នរាយការណ៍ទៅកម្លាំងបញ្ជាកាពាភូមិដោយទាក់ទងតាមវិទ្យុទាក់ទង(អាយកូម)និ ងរាយកម្លាំងគ្រប់ច្រកល្ហក ខណៈដែលកម្លាំងប្រជាពលរដ្ឋនិងបញ្ជាក់ការពាភូមិតាមរកក៏បានប្រទះឃើញជន សង្ស័យម្នាក់បានស្រែកចេញពីក្នុងទឹកស្រះមួយកន្លែង ដោយសារភាពថាខ្លួនមិនបានដឹងរឿងអ្វីទេគឺខ្លួនមកតាមគេទេ។ហើយកម្លាំងកា ពានិងប្រជាពលរដ្ឋក៏បានចាប់ឡើងមកលើគោកនិងវាយមួយដៃមួយជើងម្នាក់ទ្រោមខ្លួនទៅរាយការណ៍សមត្ថកិច្ច ឲ្យមកយកទទួល។ចំណែកឯប័ក្ខពួក៣នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ភ្លើងឆេះរទេះរងចាំសួចំឡើយបន្ត។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើនេះគឺតែងតែដើរលួចគោក្របីរបស់ប្រជាពលរដ្ឋជាច្រើនមកហើយ៕
ប្រភព:yobminh
Post a Comment