0

ខេត្ត​កំពង់​ចាម ៖ ​លំនៅ​ឋាន​មួយ​កន្លែង​មាន​ទំហំ​៧ ​គុណ​១២​ម៉ែត្រ ធ្វើអំពីឈើ​​ជញ្ជាំង​​ក្តារ ត្រូវ​​​អគ្គិ​ភ័យ​លេប​​ត្របាក់​ខ្ទេច​សល់​តែ​គ្រោង​​​សរសរ ​កាលពី​វេលា​ម៉ោង០៣​ និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ ២០១៤ នេះ ស្ថិតនៅ​​ចំណុច​ភូមិ​ស្រះ ឃុំ​ពពេល​ ស្រុក​ពញា​ក្រែក បន្ទាប់ពី​មាន​យុវជន​ម្នាក់​លួចដុត ខណៈ​ម្ចាស់ផ្ទះមិននៅ ។​

 ​ប្រភព​បាន​​ឱ្យ​​ដឹង​​ថា ​​ម្ចាស់ផ្ទះ​​ឈ្មោះអ៊ែ​ល និង​ប្រពន្ធ​ឈ្មោះ​ខ ទី​ម៉ាស់ ​​មិន​បាន​នៅផ្ទះ​នោះទេ​ ជាប់​រវល់​​ចេញ​​​​ទៅ​ធ្វើ​ចម្ការ​​បាត់ ​។ ​​

លោកវរសេនីយ៍​ត្រីអាំ សុផល បញ្ជាក់ថា ​មាន​យុវជន​ញៀន​ថ្នាំ​ម្នាក់​ឈ្មោះ​អ៊ែល សា អាយុ​១៩​ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក បានដើរ​មក​ដល់ផ្ទះ​នេះ ដោយឃើញ​ម្ចាស់​គេមិននៅ បានយកដែក​កេះទៅដុត​ ទើបជាហេតុ​បណ្តាល​​ឱ្យ​ឆេះ​ផ្ទះ​​គេ​តែម្តង ។
 ពេលនោះ សមតកិច្ច​ជំនាញ​​បានប្រើប្រាស់ទឹកអស់២​រថយន្តផងដែរ ។

Post a Comment

 
Top