0

ឥណ្ឌា៖ នេះជាវីដេអូ ដ៏កម្រមួយ បានបង្ហោះ និង ចែករំលែក ពេញបណ្តាញអ៊ីនធើណេត ដែលបានបង្ហាញពី សត្វស្វា មួយក្បាលបានជួយ សង្គ្រោះ មិត្តភក្តិស្វា របស់វា ដែលត្រូវបាន ឆក់ខ្សែភ្លើង និង ដេកស្តូកស្តឹង ឲ្យបាន ដឹងខ្លួនឡើងវិញ។ តាមរយៈ ប្រភពវីដេអូនេះ បានឲ្យដឹងថា មានទីតាំង នៅស្ថានីយ៍រថភ្លើង Kanpur ក្នុងប្រទេសឥណ្ឌា ដែលបង្ហាញឲ្យឃើញថា អ្នកដំណើរឥណ្ឌា ជាច្រើន បានឈរមើល និង ថតយក សកម្មភាពរំជួលចិត្តនេះ ខណៈសត្វស្វាមួយក្បាល កំពុងតោង ដើរលើខ្សែភ្លើង ក៏ត្រូវឆក់ចរន្តអគ្គិសនី ហើយក៏ ធ្លាក់មកដី ដេកសន្លប់ ដោយគ្មានសង្ឃឹមថារស់ទេ។ ប៉ុន្តែ ក៏មាន ស្វាចិត្តល្អ មួយក្បាលទៀត បានមកជួយសំលាញ់ របស់វា ដោយខំប្រឹង ទះ ស្វាដែលសន្លប់នោះផង ខំាំផង វាយផង និង ចាប់ច្រមុជក្នុងទឹកផង រហូតដល់ ស្វាឆក់ខ្សែភ្លើង ហាក់បាន ដឹងខ្លួន ឡើងវិញ ៕

 ចឹងដឹងច្បាស់ មកទស្សនាវីដេអូខាងក្រោមនេះ៖


ប្រភព: Mirror

Post a Comment

 
Top