សំណាងមួយ ក្នុង មួយលាន! ឡានកុងតឺន័រ បុក និង បើកកៀបពីលើ តែ មិនស្លាប់! មាន(VIDEO)
ចិន៖ នេះជាសំណាងមួយ ក្នុងមួយលាន ដែលបុរសម្នាក់ បានជិះកង់ ឆ្លងផ្លូវ ក៏ត្រូវបាន ឡានកុងតឺន័រ មួយគ្រឿង បុក តែបែរជា មិនគ្រោះថ្នាក់ដល់ជីវិត។ តាមរយៈ វីដេអូឃ្លីបខ្លីមួយ ដែលត្រូវបាន ឃើញថា ខណៈពេល បុរសនេះ ជិះកង់ឆ្លងកាត់ មហាវិថីតែម្នាក់ឯង លើដងវិថីមួយ ក្នុងប្រទេសចិន ស្រាប់តែ ឡានកុងតឺន័រ មួយគ្រឿង បត់ស្តាំ ជ្រុលមក បុកបុរសនោះ ពេញទំហឹង ហើយឡាននេះ ក៏បាន បើកបន្ត ទៅមុខទៀត ខណៈ បុរសរងគ្រោះ និង កង់របស់គាត់ ស្ថិតនៅ កៀបជាប់ ពីក្រោមក្រោមឡាន។ ប៉ុន្តែជាសំណាង របស់គាត់បំផុត ដែលគាត់ មិនត្រូវបាន កង់ទ្បានទាំង១៤ របស់ ឡានកុងតឺន័រ បើកប៉ះចំ៕
សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖
ប្រភពពី: BBC
Post a Comment