0

ភ្នំពេញ​៖​ ក្រុម​អ្នកកាសែត​ចុះ​ថត​យក​ព័ត៌មាន​​រឿង​គ្រោះថ្នាក់​​ចរាចរណ៍ ​បែរជា​ជន​បង្ក​ប្រើ​អ​ពើ​​ហិង្សា​និង​បាញ់​គំរាម​​សម្លាប់​ អ្នក​យក​ព៏​ត៌​មាន ​CNC​ ហង្ស​មាស​ គេហទំព័រ​ CEN​ និង​ TV3​ កាលពី​វេលា​ ម៉ោង​១២​ និង​៥០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​​នេះ​ ស្ថិត​នៅ​ចំណុច​ខាង​ជើង​រង្វង់​មូល​វត្ត​ភ្នំ​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​​។​ ផ្ដើម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​ក្លាយ​ជា​បទល្មើស​​ព្រហ្មទណ្ឌ​ ដោយសារ​តែ​វាយតប់​ និង​ដក​កាំភ្លើង​​បាញ់​៣​គ្រាប់ ​ចង់​​បាញ់​សម្លាប់​​ទៅ​លើ​អ្នកកាសែត​មួយ​ក្រុម​ ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ និង​ថតរូប​ស្ដី​ពី​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​ បាន​កើតឡើង​នៅ​ម្តុំ​កន្លែង​កើតហេតុ​​។​​

យោង​តាម​សាក្សី​ដែល​ឃើញ​ហេ​ត​ការណ៍​បាន​រៀបរាប់​ថា​ ដំបូង​ឡើយ​គ្រោះ​ថ្នាក់​​រវាង​រថយន្ត​ និង​រថយន្ត​លើ​ផ្លូវ​​សាធារណៈ​ ហើយ​អ្នកកាសែត​មួយ​ក្រុម​បាន​ចុះ​មក​ ផ្តិត​យក​​រូបភាព​និង​ព័ត៌មាន​ តែ​បែរជា​បក្ខពួក​ជន​បង្ក​ ដែល​អាង​អំណាច​ មួយ​ក្រុម​ព្រួត​គ្នា​វាយ​និង​ ប្រើ​អំពើ​​ហិង្សា​ទាំង​កំរោល​ ព្រមទាំង​បាញ់​បី​គ្រាប់​គំរាម​ចង់​​សម្លាប់​និង​បោក​កាម​មេ​រ៉ា​ របស់​អ្នកកាសែត​​ទាំងនោះ​។ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ មុន​ដំបូង​ឡើយ​​ដែល​នាំ​ឱ្យ​​មាន​ករណី​ បង្ក​អំពើ​ហិង្សា​មក​លើ​អ្នកកាសែត​​ខាងលើ​នេះ​ បាន​កើតឡើង​ក្រោយ​ពី​រថយន្ដ​ចំនួន​២​គ្រឿង​ បាន​បុក​គ្នា​ ក្នុង​​នោះ​រថយន្ដ​ម៉ាក​​ហុងដា​ហ្វេ​ត​​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-5105​ បាន​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែរ​កំពុង​ចត់​ចោល​ នៅ​មុខ​ហាង​​ម្ស៉ា​សា​ ដោយ​រថយន្ដ​ទាំង​២​​រង​ការ​ខូចខាត​​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ អ្នក​យក​ព័ត៌មាន​មក​ពី​តាម​អង្គភាព​ផ្សេងៗ​ រួម​មាន​ ទូរទស្សន៍​ និង​កាសែត​ បាន​នាំ​គ្នា​ ចុះ​ទៅ​ផ្ដិត​យក​រូបភាព​ និង​ព័ត៌មាន​​នៅ​កន្លែង​កើត​ហេតុ​​ដូច​សព្វមួយដង​​។ ប៉ុន្ដែ​នៅ​ពេល​ដែល​ក្រុម​អ្នក​ការ​សែត​យក​កាមេរ៉ា​ទៅ​ថត​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ស្រាប់​ តែ​អ្នក​បើក​បរ​​មាន​មនុស្ស​១​ក្រុម​ប្រមាណ​ជា​១០​នាក់​ដែល​អះអាង​នឹង​មក​កាង​រថយន្ត​បង្កហេតុ​ខាងលើ​នោះ​បាន​មក​វាយ​កាមេរ៉ា​ និង​ដាល់​អ្នកកាសែត​​បណ្ដាល​​ឱ្យ​រង​របួស​​។​​ ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ទៅៗ​ ខណៈ​ដែល​​បក្ខពួក​អ្នក​បើករថយន្ដ​ ជា​ច្រើន​នាក់​បាន​​មក​ជួយ​អន្ដរាគមន៍​ និង​វាយ​ទៅ​លើ​អ្នក​ កាសែត​ជា​ច្រើន​នាក់​ ក្នុង​នោះ​បាន​បណ្ដាល​ ឱ្យ​បុគ្គលិក​ នៅ​ស្ថានីយ៍​ទូរ​​ទស្សន៍​ CNC​ ហង្ស​មាស​ គេហទំព័រ​ CEN​ និង​ TV3​ ត្រូវ​បាន​បក្ខ​ពួក​​ខាងលើ​ព្រួត​មក​វាយ​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​​ដក់​កាំភ្លើង​បាញ់​សំដៅ​មក​ក្រុម​អ្នកការ​សែត​ ចំនួន​បី​គ្រាប់​ និង​ចាប់​កាច់​​កាម​មេ​រ៉ា​ របស់​​បុគ្គលិក​ហង្ស​មាស​បោក​​ចោល​ បន្ទាប់​មក​បក្ខពួក​គេ​ប្រហែលជា​ជិត​១០​នាក់​បាន​ទាញ់​យក​ទូរ​សព្ទ័​ របស់​អ្នក​យក​​ព៏​ត៌​មាន​គេហទំព័រ​ CEN​ ដែរ​កំពុង​ថត​យក​សកម្មភាព​ដែល​ពួក​គេ​វាយ​មក​លើ​ក្រុម​អ្នក​យក​ព័ត៌មាន​នេះ​ទៅ​បាត់​មួយ​គ្រឿង​​ថែម​ទៀត​​ម៉ាក​អាយ​ហ្វូ​ន​។​ ​សាក្សី​បាន​បន្ត​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មានការ​ប្រតាយ​​ប្រតប់​ និង​ប្រើ​អំពើ​ហិង្សា​ធ្វើ​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ដូច្នេះ​ កម្លាំង​នគរបាល​មូលដ្ឋាន​ និង​សមត្ថកិច្ច​​ពាក់ព័ន្ធ​បាន​ទៅ​ជួយ​អន្ដរាគមន៍​ ដោយ​ឃាត់ខ្លួន​ជន​បង្ក​១​ម្នាក់​ និង​រថយន្ត​ពីរ​គ្រឿង​​មួយ​គ្រឿង​ម៉ាក​​កាម​រី​បា​ឡែ​ន​ ពណ៌​ស្ត​ ពាក់​ស្លាក​លេខ​​នគរបាល​ 2-8271​ និង​មួយ​គ្រឿង​ទៀត​​ម៉ាក​ស្តា​រិច​​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2I-2588​ យក​មក​ប៉ុស្តិ៍​នគរបាល​​ស្រះ​ចក​ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

ចំពោះ​ក្រុម​អ្នកកាសែត​ ដែរ​រង​គ្រោះ​ក៏​បាន​ទៅ​ ដាក់​ពាក្យបណ្ដឹង​ និង​ចូល​បំភ្លឺ​នៅ​កន្លែង​សមត្ថកិច្ច​ ឲ្យ​ធ្វើកា​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​​។​ ទោះ​យ៉ាងណា​ក្រុម​អ្នកកាសែត​បាន​ធ្វើការ​ សំណូមពរ​ដល់​លោក ​នេ​ត​ សា​វឿ​ន​ អគ្គនាយកដ្ឋាន​នរ​គ​បាល​ជាតិ​ និង​លោក ​ជួន​ សុវណ្ណ​ ស្នងការ​រាជធានី​ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​រឿង​នេះ​ផង​ ព្រោះ​ក្នុង​នោះ​មាន​អ្នក​ប្រើប្រាស់​អាវុធ​ និង​រថយន្ត​ពាក់​ស្លាក​ លេខ​ន​.​ប​ ជា​អ្នក​បង្ក​ដែល​ប្រើ​អំណាចច្បាប់​ព្រៃ​មក​​លើ​អ្នកកាសែត​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ទ​ង្វើ​រ​នេះ​ដែរ​គឺ​មិនមែន​កើតឡើង​ លើក​ទី​មួយ​នោះ​ទេ​​៕​





ប្រភព:vow-news

Post a Comment

 
Top