0

ចិន៖ ស្ត្រីម្នាក់ ដែលព្យាយាម លក់កូនស្រី នៅតាមចិញ្ចើមផ្លូវ ក្នុងទីក្រុងហ្វូចូវ ដើម្បីយកប្រាក់ ដើម្បីវះកាត់ សង្គ្រោះជីវិតប្តី ទីបំផុត ទទួលបានប្រាក់ ១.២៧ លានយ័ន (២០៤,០៤៨.៨៦ ដុល្លារអាមេរិក) ដោយការរិច្ចាគ ពីមនុស្សជាង ៣,០០០នាក់។ 

ចំនួនទឹកប្រាក់ ដែលពួកគាត់ ទទួលបាន វាច្រើនលើស ពីចំនួនប្រាក់ បង់ថ្លៃមន្ទីរពេទ្យ និងថ្លៃថ្នាំ ដែលប្តីប្រពន្ធនេះ ត្រូវការ។ ពួកគាត់ក៏សម្រេចចិត្ត បរិច្ចាគប្រាក់ ៦០០,០០០យ័ន (៩៦,៤០១ដុល្លារ អាមេរិក) ចូលទៅក្នុង កញ្ចប់ថវិកា សប្បុរសធម៌ ក្នុងទីក្រុង Fuzhou និង Chongqing។ បើតាមរបាយការណ៍ របស់សារព័ត៌មាន ស៊ីណា បានឲ្យដឹងថា ទឹកប្រាក់ ៥០០,០០០យ័ន ត្រូវបានបរិច្ចាគទៅឲ្យ កាកបាទក្រហមហើយ លោក Zhou សង្ឃឹមថា ទឹកប្រាក់ដែលគាត់ បានបរិច្ចាគនេះ នឹងបានជួយទៅដល់ ក្មេងៗនៅស្រុកកំណើត របស់គាត់ ក្នុងទីក្រុង Chongqing ផងដែរ។

 ជាមួយគ្នានេះដែរ លោក Zhou ក៏បាន និយាយទៅកាន់ អ្នកយកព័ត៌មាន គ្រប់គ្នាថា៖ «សូមឲ្យប្រាក់បានទៅដល់ អ្នករាល់គ្នាផង សូមកុំផ្តល់ប្រាក់ ដល់ខ្ញុំ បន្ថែមទៀត ព្រោះប្រាក់ដែល ពួកយើងទទួលបាន គឺគ្រប់គ្រាន់ហើយ ពួកយើងមិនត្រូវការ ទៀតទេ»។ បន្ទាប់ពីធ្វើការវះកាត់រួច លោក Zhou បានទៅកាន់ធនាគារ ដើម្បីបិទគណនីរបស់គាត់ ដើម្បីកុំឲ្យសប្បុរសជន បន្តផ្តល់ប្រាក់ឧបត្ថម្ភ ដល់គាត់ទៀត ព្រោះគាត់ដឹងថា ប្រាក់ទាំងអស់នោះ គឺពួកគេខំរកមក យ៉ាងលំបាក។

 យ៉ាងណាមិញ ដោយសារតែការ ទទួលរងរបួសនោះ បានធ្វើឲ្យលោក Zhou មិនអាចធ្វើការងារ ធ្ងន់បានទៀត ទើបលោកសម្រេចចិត្ត នាំក្រុមគ្រួសារ ត្រឡប់ទៅកាន់ ស្រុកកំណើតវិញ និងប្រកបរបរចិញ្ចឹមជីវិត នៅទីនោះ តាមអ្វីដែលលោក អាចធ្វើបាន៕





 បន្តពី:khmerload

Post a Comment

 
Top