“ហនុមាន” ជាខ្សែភាពយន្តខ្មែរ ប៉ុន្តែថតដោយក្រុមហ៊ុនបរទេសមានឈ្មោះថា Westec Media Ltd ដែលមានលោក Jimmy Henderson ជនជាតិអ៊ីតាលី ជាអ្នកចាត់ការទូទៅ។ សាច់រឿងទាំងមូលនិយាយពីការសងសឹក បាញ់បោះ ក្នុងនោះក៏មានបញ្ចូលក្បាច់គុនល្បុកក្តតោផងដែរ។ រឿង ”ហនុមាន” បានថតបញ្ចប់ជាងមួយឆ្នាំហើយ ដោយតារាសម្ដែងសំខាន់ៗមានដូចជាលោក អួ តារា, កញ្ញា ម៉ារី ណែត, លោក សាវីន ហ្វីលីប, កញ្ញា សេង សូណា, លោក អេ ភូថង ជាដើម។ ខ្សែភាពយន្តដែលអ្នកដឹកនាំក៏ដូចជា តារាសម្ដែងរំពឹងថា នឹងរកប្រាក់ចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០១៥នេះ គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ ខាងមុខនេះ នៅតាមរោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះផងដែរ រឿង ”ហនុមាន” ក៏គ្រោងយកទៅចាក់បញ្ចាំងនៅ ទីក្រុងហុងកុង និង ប្រទេស ឥណ្ឌា ផងដែរ៕
ប្រភពពី: sabay
Post a Comment