កំពង់ឆ្នាំង ៖ ជនសង្ស័យ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ឃាត់ខ្លួន បណ្តោះអាសន្នម្នាក់ ដើម្បីធ្វើការសាកសួរ នៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យ ជាម្ចាស់ផ្ទះម្នាក់ឈ្មោះ គល់ រស់នៅ ភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ដែលប្រភពព័ត៌មាន លួចខ្សិបបង្ហើប អោយដឹងថា ត្រូវជាសាច់ញាតិ មន្ត្រីនគរបាលម្នាក់ នៅខេត្តកំពង់ឆ្នាំង ។
ប្រភពពីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា តាមចម្លើយ ជនសង្ស័យជាម្ចាស់ផ្ទះ បានអោយដឹងថា គេបានស្គាល់ ជនសង្ស័យចំនួន២នាក់ទៀត ដែលសណ្តោង រថយន្តទៅផ្ញើ នៅផ្ទះរបស់គេ ម្តងម្កាលដោយចៃដន្យ ដោយជនសង្ស័យ ទាំងពីរនាក់ អះអាងថា រថយន្តរបស់គេខូច រួចក៏គេចខ្លួនបាត់តែម្តង ។ ប៉ុន្តែសំណាង ដោយសារម្ចាស់រថយន្ត ឆ្លាមពណ៌ស្ក បានបំពាក់ប្រព័ន្ធ GPS រកឃើញរថយន្ត នៅផ្ទះជនសង្ស័យ ក្នុងភូមិខាងលើ រួចក៏បានប្តឹងសមត្ថកិច្ច ធ្វើការរឹបអូស យករថយន្តបានតែម្តង ។ ម្ចាស់រថយន្តឈ្មោះ តាន់ ហាវ អាយុ៣៣ឆ្នាំ រស់នៅផ្សារដេប៉ូ២ រាជធានីភ្នំពេញ ហើយក៏បានជួលរថយន្តនេះ អោយជនជាតិចិន ប្រើប្រាស់ក្នុងតម្លៃ១ខែ ៣០០ដុល្លា ។
ជនជាតិចិនទាំងនោះ បានប្រើប្រាស់ជាធម្មតា លុះយប់ថ្ងៃកើតហេតុ បាន ដាក់រថយន្ត ខាងមុខផ្ទះ នៅពោធិចិនតុង រាជធានីភ្នំពេញ ក៏ស្រាប់តែបាត់រថយន្ត មិនឃើញ ទើបមានការផ្អើលឆោឡោ ដឹងដល់ម្ចាស់រថយន្ត ម្ចាស់រថយន្ត ដោយសារខ្លួនបាន ភ្ជាប់ប្រព័ន្ធ GPS តាមទូរស័ព្ទដៃក៏ មានតម្រុយរហូតដល់រកឃើញឃាត់ រថយន្តនេះបានតែម្តង ។ ករណីរកឃើញ រថយន្តខាងលើ សមត្ថកិច្ចនគរបាល ហាក់បីដូចជា មានចេតនាលាក់បាំង ព័ត៌មាន ដោយមិនបានបញ្ជាក់ពី ស្លាកលេខរថយន្ត និងព័ត៌មាន ជាច្រើនទៀតពាក់ព័ន្ធករណីនេះ។ ទោះបីយ៉ាងណា គេបានបញ្ជាក់អោយដឹងថា រថយន្តនេះបាន កាលពីទៀបភ្លឺថ្ងៃទី២២ ធ្នូ ២០១៤ ដែលក្រុមជនសង្ស័យ ចំនួន២នាក់ កំពុងគេចខ្លួន យកមកលាក់ទុកនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ព័ត៌មាននេះ មិនទាន់មានសមត្ថកិច្ចមួយ ណាផ្តល់ប្រភពច្បាស់លាស់ នៅឡើយទេដោយអះអាងថា កំពុងសាកសួរ។
ប្រភពដោយឡែក មួយទៀត បានលួចខ្សិបអោយដឹងថា កន្លែងជនសង្ស័យលាក់រថយន្ត នៅភូមិគល់គប់ ក៍ដូចជា នៅភូមិត្រោកកណ្តាល និងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ គឺជាភូមិសាស្ត្រ ដែលបទល្មើសគ្រប់ប្រភេទ បានលាក់ទុកនៅទីនោះ មានសេចក្តីសុខបំផុតដូចជា បទល្មើស ឈើគ្រញូង និងឈើនាងនួន ចោរកម្ម គ្រឿងញៀនជាដើម ជាក់ស្តែង ដូចជា ការលាក់រថយន្តខាងលើជាដើម៕
ប្រភព:vow-news
Home
»
ព័ត៌មានជាតិ
» ចោរលួចរថយន្តពីភ្នំពេញមកលាក់ទុកនៅកំពង់ឆ្នាំងតែសំណាងមិនល្អព្រោះម្ចាស់រថយន្តដាក់ប្រព័ន្ធ GPS តាម រកឃើញវិញ
Subscribe to:
Post Comments (Atom)
Post a Comment