ប្រជាពលរដ្ឋភូមិក្បាលឈើពុកទទួលបានប្រឡាយទឹក០៤ខ្សែ និងផ្លូវ០២ខ្សែពីលោករដ្ឋមន្ត្រីស៊ុយ សែម(21-12-2014)
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋភូមិក្បាលឈើពុកដែលជាភូមិមួយនៅចុងកាត់មាត់ញកស្ថិតក្នុងឃុំស្យា ស្រុកកណ្ដៀង មានសេចក្ដីរីករាយយ៉ាងខ្លាំងដោយបានទទួលផ្លូវលំដីសចំនួន០២ខ្សែ និងប្រឡាយទឹកចំនួន០៤ខ្សែពីលោករដ្ឋមន្ត្រីស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ក្នុងឧិកាសដែលលោករួមជាមួយលោកខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់អញ្ជើញចុះទៅសំណេះសំណាលសួរសុខទុក្ខ នៅថ្ងៃទី២១ ធ្នូ ២០១៤ នេះ។
លោករដ្ឋមន្ត្រីស៊ុយ សែម បានសម្តែងទឹកចិត្តសប្បាយរីករាយប្រកបដោយក្ដីនឹករលឹកក្រៃលែងចំពោះលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋភូមិក្បាលឈើពុកក៏ដូចជាប្រជាពលរដ្ឋនៅភូមិផ្សេងៗទៀតក្នុងឃុំស្យាទាំងមូលក្នុងនាមជាអ្នកស្រុកកំណើតជាមួយគ្នា។ ទទួលយកការស្នើរសុំរបស់ប្រជាពលរដ្ឋលោកស៊ុយ សែម បានជួយកសាងផ្លូវអមសងខាងមាត់ស្ទឹងក្នុងភូមិក្បាលឈើពុកនោះចំនួន០២ខ្សែ, ស្ដារប្រឡាយមេមួយខ្សែ និងធ្វើប្រឡាយរងថ្មី០៣ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើ និងការងារបង្កបង្កើនផល។
លោកមានប្រសាសន៍ថា បច្ចុប្បន្ននេះផ្លូវថ្នល់ ប្រឡាយទឹក និងភ្លើងអគ្គីសនីមានស្ទើរតែគ្រប់ភូមិ-ឃុំអស់ហើយ ដូច្នេះយើងត្រូវនាំគ្នាប្រើប្រាស់ឲ្យអស់លទ្ធភាពក្នុងការរករបរទទួលទានដោយសុច្ចរិត ចៀសវាងនាំគ្នាធ្វើចំណាកស្រុកដោយប្រថុយប្រថាននាំឲ្យជួបបញ្ហា៕
Post a Comment